CamNews

យន្តហោះ 

កំពូលយន្ដហោះត្រូវបានគេចាប់អារម្មណ៍បំផុតក្នុងឆ្នាំ ២០១១

ក្នុងរយៈពេលនៃការធ្វើសង្គ្រាម ឬការប្រើប្រាស់យន្ដហោះទំនើបរបស់បណ្ដាប្រទេសមហា
អំណាចនានាក្នុងពិភពលោក គេឃើញមានយន្ដហោះសេរីថ្មី និងចាស់មួយចំនួនត្រូវបាន
គេចាប់អារម្មណ៍បំផុត។ ខាងក្រោមនេះ គឺបណ្ដាយន្ដហោះចម្បាំងដែលមានគេយកចិត្តទុក
ដាក់ជាងគេក្នុងឆ្នាំ ២០១១។

យន្ដហោះចម្បាំងបំបាំង J-20 ជំនាន់ទី ៥ ដែលអាចបំបាំងខ្លួន យន្ដហោះមួយប្រភេទដែល
ត្រូវបានប្រទេសចិនសាកល្បងយ៉ាងសកម្មក្នុងឆ្នាំ ២០១១ នេះ។ J-20 បានហោះហើរសាក
ល្បងជាបន្ដបន្ទាប់ប្រមាណជា ៣០លើកនៅក្នុងភាគខាងត្បូងខេត្ត ស៊ីឈួន។


J-20 នេះត្រូវបានធ្វើការហោះហើរជាលើកដំបូងកាលពីខែមករា ខណៈដែលរដ្ឋមន្ដ្រីការបរ
ទេស អាមេរិក រ៉ូប៊ើតហ្គេត កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសចិន។ នៅក្នុងការហោះហើរសាក
ល្បង J-20 មិនទាន់ត្រូវបានបំពាក់អាវុធនៅឡើយ។ ប៉ុន្ដែ កងទ័ពចិនមានសង្ឃឹមច្រើនទៅ
លើយន្ដហោះដែលត្រូវបានគេប្រៀបធៀបជាទៅនឹង F-22 Raptor របស់ អាមេរិក ឬ Sukhoi
SU-50 Firefox របស់ រូស្ស៊ី ដែលជាយន្ដហោះចម្បាំងទំនើបនាពេលបច្ចុប្បន្ន។


យន្ដហោះគ្មានអ្នកបើកបរ Predator របស់ អាមេរិក បានចូលរួមក្នុងបេសកកម្មជាច្រើននៅ
ក្នុងឆ្នាំនេះ។ Predator ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកក្រុមប្រដាប់អាវុធនៅតាមព្រំដែន
អាហ្គានីស្ថាន និងប៉ាគិស្ថាន ទន្ទឹមនឹងនេះ វាក៏ត្រូវបានបញ្ជាអោយចូលរួមក្នុងការប្រយុទ្ធពី
លើអាកាសទៅលើគោលដៅនៅ លីប៊ី ផងដែរ។

ការស្វែងរក និងវាយប្រហាររបស់ Predator នៅលើទឹកដី ប៉ាគិស្ថាន បានធ្វើអោយទំនាក់
ទំនងរវាង អាមេរិក និងប្រទេសនៅអាស៊ីខាងកើតមួយនេះមានភាពតានតឹង បន្ទាប់មក
អាមេរិកបានសម្រេចចិត្តឈប់ផ្ដល់ជំនួយផ្នែកយោធាដល់ប្រទេសជាសម្ព័ន្ធមិត្តមួយនេះ។


យន្ដហោះចម្បាំង Rafale របស់បារាំង គឺជាយន្ដហោះសំខាន់បំផុតមួយក្នុងចំណោមយន្ដ
ហោះសំខាន់ៗ ដែលត្រូវបានគេប្រើប្រាស់ក្នុងបេសកកម្មវាយប្រហារពីអាកាសរបស់ ណាតូ
ទៅលើគោដៅនានានៃរបប ហ្គាដាហ្វ៊ី។ ភារកិច្ចរបស់ Rafale បានលេចធ្លោជាងគេ នៅពេល
អាមេរិក បានប្រគល់តួនាទីជាបញ្ជាការបេសកកម្ម មកអោយ ណាតូជាអ្នកដឹកនាំ។

ដោយសារការវាយប្រហារពីលើអាកាសរបស់ Rafale រួមជាមួយនឹងយន្ដហោះដទៃទៀតរបស់
កងកម្លាំង ណាតូ បានធ្វើអោយការប្រយុទ្ធរបស់កងទ័ពស្មោះត្រង់នឹង ហ្គាដាហ៊្វី លែងមាន
ប្រសិទ្ធិភាព ហើយបានជួយដល់កងទ័ពបះបោរនៅ លីប៊ី ទទួលបានជ័យជំនះក្នុងការប្រយុទ្ធ។


ចំណែកយន្ដហោះចម្បាំង F-16 របស់អាមេរិក ក៏ជាយន្ដហោះសំខាន់ក្នុងឆ្នាំ ២០១១។ នៅ
ក្រោមសម្ពាធពីប្រទេសចិន អាមេរិក បានផ្អាកការផ្គត់ផ្គង់យន្ដហោះប្រភេទ F-16 C/D ទៅអោយកោះតៃវ៉ាន់ ប៉ុន្ដែ អាមេរិកបានផ្ដល់អាវុធដល់កោះនេះតាមរយៈការលក់អាវុធនានា ក្នុងនោះរួមមានទាំងការអភិវឍ្ឍ F-16 A/B ចំនួន ១៤៥គ្រឿងដែលប្រទេសនេះមាន។


នៅក្នុងការវាយប្រហារជាសម្ងាត់ចំចាត់ អូសាម៉ាប៊ីនឡាដែន កាលពីខែឧសភា ឧទ្ធម្ភាគចក្រ
ដែលមានសមត្ថភាពបំបាំងខ្លួនរបស់កងកម្លាំង ស៊ីល (SEAL)នៃប្រទេស អាមេរិក មួយគ្រឿង
បានជួបបញ្ហា និងធ្លាក់នៅក្នុងភូមិគ្រឹះក្បែរទីតាំងលាក់ខ្លួនរបស់មេដឹកនាំ អាលកាយដា នៅ
ក្នុងទីរួមស្រុក អាប្បូត្តាបាត ប្រទេស ប៉ាគិស្ថាន។ នៅមុនពេលចាកចេញ កងកម្លាំងពិសេស
អាមេរិក បានបំផ្ទុះកំទេចឧទ្ធម្ភាគចក្រនោះដើម្បីការពារអាថ៍កំបាំងផ្នែកយោធា។

ទោះជាយ៉ាងណាក៏ដោយ សាកសពរបស់យន្ដហោះនេះត្រូវបានគេយល់ថាជាឧទ្ធម្ភាគចក្រ
ប្រភេទ UH-60 Black Hawk ដែលកំពុងស្ថិតក្នុងការពិសោធជាសម្ងាត់នោះ បានក្លាយជាប្រ
ធានបទសំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រផងដែរ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ info

Tags: planewaraircraft