អង្គការ NASA បានអោយដឹងថា ម៉ស៊ីនថតរបស់ Rover បានរកឃើញធាតុរ៉ែនៅក្នុងទឹក
ជាម្នាងសិលាម្យ៉ាងដែលនៅក្នុងស្ថានភាពរាវ។
Robot រុករកនៅលើឋានព្រះអង្គារ Mars Exploration Rover Opportunity
អង្គការអាវកាសរបស់អាមេរិក(NASA) បានប្រាក់អោយដឹងាថា robot ដែលកំពុងបំពេញ
បេសកកម្មនៅលើភពផ្កាយព្រះអង្គារដែលមានឈ្មោះពេញថា Mars Exploration Rover
Opportunity បានរកឃើញរ៉ែនៅលើភពមួយនេះ ហើយរ៉ែនេះត្រូវបានគេសន្និដ្ឋានថាបាន
កើតឡើងពីទឹក។
ទីតាំងដែលមានធាតុរ៉ែនោះត្រូវបានគេដាក់ឈ្មោះថា Homestake មានទំហំប្រហែលនឹងម្រាម
ដៃមេរបស់មនុស្ស។
អង្គការ NASA បានអោយដឹងទៀតថា ម៉ស៊ីនថតរបស់ Rover បានរកឃើញធាតុរ៉ែនៅក្នុងទឹក
ជាម្នាងសិលាម្យ៉ាងដែលនៅក្នុងស្ថានភាពរាវ។ នៅលើផែនដី ម្នាងសិលាត្រូវបានគេប្រើប្រាស់
ដើម្បីច្នៃធ្វើជាជញ្ជាំងក្លែងក្លាយ ឬធ្វើជាពិដានជាដើម។
NASA យល់ឃើញថា ធាតុរ៉ែទាំងនោះប្រាកដជាកើតឡើងដោយសារទឹកហូរចេញពីភ្នំភ្លើង។
គួររំឮកថា NASA បានបាញ់បង្ហោះយាន Curiosity ដែលមានផ្ទុក robot រុករកអាវកាស Mars
Exploration Rover Opportunity ទៅកាន់ផ្កាយព្រះអង្គារកាលពីខែមុន។ Curiosity នឹងធ្វើ
ការរុករកនៅផ្នែកខាងក្នុងនៃមាត់ភ្នំភ្លើងមួយ ខណៈដែលវាទៅដល់ទីនោះនៅពាក់កណ្ដាល
ឆ្នាំក្រោយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD