CamNews

នាវាចិនលិចក្នុងសមុទ្រចិនខាងត្បូង ក្បែរ Philippines

នាវាដឹកទំនិញរបស់ចិនមួយគ្រឿង បានលិចនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ក្បែរសមុទ្រ
ភាគខាងជើងប្រទេស Philippines ដោយសារមានរលកធំៗកាលពីព្រឹកថ្ងៃទី ១១ ធ្នូកន្លងទៅ។

ប្រភពព័ត៌មាន Xinhua ដកស្រង់សំដីមន្រ្ដីការបរទេសម្នាក់ថ្លែងថា នាវាដឹករ៉ែដែកពីតំបន់
Luzon របស់ Philippines ទៅកាន់ខេត្ត Fujian ប្រទេសចិន បានជួបប្រទះនឹងគ្រោះថា្នក់នៅ
តំបន់សមុទ្រចិនខាងត្បូង ក្បែរខេត្ត Cagayan ភាគខាងជើងប្រទេស Philippines កាលពីព្រឹក
ព្រលឹមថ្ងៃទី ១១ធ្នូ។

ក្រុមនគរបាល Philippines បានធ្វើការជួយសង្គ្រោះក្រុមនាវិកដែលរួមមាន ជនជាតិចិន ១៣
នាក់ ឥណ្ដូនេស៊ី ១នាក់ Philippines ១នាក់ ដែលមានវត្តមាននៅលើនាវា ខណៈពេលដែល
នាវានេះបានជួបនឹងគ្រោះថ្នាក់។

នៅក្នុងហេតុការណ៍នេះ ក្រុមនាវិកចំនួន ១៣នាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ទោះជា
យ៉ាងណាក៏ដោយ គ្រោះថ្នាក់នេះក៏បានបណ្ដាលអោយនាវិកជនជាតិចិនម្នាក់បានស្លាប់ និង
ម្នាក់ទៀតកំពុងបាត់ខ្លួន។

មន្ដ្រីស្ថានទូតចិនប្រចាំនៅប្រទេស Philippines មួយក្រុម បានទៅដល់កន្លែងកើតហេតុនេះ រីឯសកម្មភាពជួយសង្គ្រោះនៅតែត្រូវបានគេធ្វើបន្ដ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua

Tags: chinashipchineseinternational newsshankphilippines