ពណ៌គឺអាចធ្វើអោយចិត្តសាស្ត្ររបស់មនុស្សផ្លាស់ប្តូរបាន។ វាអាចធ្វើអោយអារម្មណ៍របស់
មនុស្សល្អ ឬអាក្រក់នៅពេលដែលយើងបានឃើញវា។ តើអ្នកដែលមានអារម្មណ៍មិនស្រ
ណុកនៅពេលដែលអ្នកពាក់សម្លៀកបំពាក់ជាមួយនឹងពណ៌ណាមួយ ឬក៏ស្ថិតនៅក្នុងបន្ទប់
មួយដែលមានពណ៌ផ្សេងៗដែរឬទេ? តើមានពណ៌អ្វីខ្លះដែលធ្វើអោយអ្នកមានអារម្មណ៍
ស្រស់ថ្លា? ពណ៌សម្លៀកបំពាក់ និងពណ៌ដែលនៅជុំវិញខ្លួនយើងអាចធ្វើអោយប៉ះពាល់ និង
បញ្ចាក់នូវអារម្មណ៍ក្នុងចិត្តរបស់យើងបាន។ ដូច្នេះ ខាងក្រោមនេះគឺជាការណែនាំខ្លះៗស្តី
អំពីការប្រើប្រាស់ពណ៌ដើម្បីធ្វើការកាត់បន្ថយភាពតានតឹង(Stress) និងធ្វើអោយអារម្មណ៍
ខាងក្នុងរបស់យើងមានភាពស្ងប់ល្អ។
១- ពណ៌ផ្កាឈូកគួរតែមាននៅជុំវិញខ្លួនអ្នក។ វាគឺជាពណ៌ដែលធ្វើអោយមានសេចក្តីស្ងប់
សុខល្អ។ អ្នកគួរតែបិទពណ៌ផ្កាឈូកតូចៗនៅជុំវិញគេហដ្ឋានរបស់អ្នក ដើម្បីបង្កើតបរិយា
កាសស្ងប់សុខ។ អ្នកអាចបិទពណ៌នេះ នៅតាមបន្ទប់ទឹក បន្ទប់គេង ឬទីកន្លែងផ្សេងៗ
ទៀត។ អ្នកគួរពាក់អាវយឺត ឬក៏គ្រឿងអលង្កាពណ៌ផ្កាឈូកដើម្បីធ្វើអោយថាមពលក្នុងខ្លួន
របស់អ្នកមានតុល្យភាព និងលើកកម្ពស់ភាពស្ងប់សុខនៅក្នុងចិត្ត។
២- បន្ថែមពណ៌លឿងនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៌មិនល្អ។ ពណ៌
លឿងគឺជាពណ៌ដ៏ល្អដែលអាចជួយអោយសតិរបស់អ្នកមានភាពល្អប្រសើរឡើងវិញ និង
ជួយកាត់បន្ថយការបាក់ទឹកចិត្ត។
៣- ជ្រើសរើសពណ៌ខៀវដើម្បីធ្វើអោយបិរស្ថានជុំវិញខ្លួនរបស់អ្នកមានសភាពស្ងប់ស្ងាត់ល្អ
និងដើម្បីអោយធ្វើអោយដំណេករបស់អ្នកមានភាពសុខស្រួល។ ពណ៌ខៀវគឺជាពណ៌ដែល
ធើ្វអោយអ្នកមានភាពស្រណុកក្នុងចិត្ត និងស្ងប់ស្ងាត់ល្អ។ ប្រសិនបើអ្នកមានបញ្ហានឹងការ
គេងមិនលក់ អ្នកអាចដាក់តាំងពណ៌ខៀវអោយបានច្រើននៅក្នុងបន្ទប់គេងរបស់អ្នក។ អ្នក
អាចដាក់កម្រាលពូកពណ៌ខៀវ និងពាក់សម្លៀកបំពាក់គេងយប់ពណ៌នេះដើម្បីជាជំនួយ
អោយអ្នកឆាប់គេងលក់ និងប្រកបដោយភាពសុខស្រួល។ សម្លៀកបំពាក់ពណ៌ខៀវក៏ជា
ជម្រើសដ៏ល្អនៅពេលដែលអ្នកត្រូវធ្វើការថ្លែងសន្ទរកថានៅទីសាធារណៈ ព្រោះថាវាជា
ពណ៌ដែលលើកកម្ពស់អោយមានទំនាក់ទំនងល្អ។
៤- គួរបន្ថែមពណ៌បៃតងខ្លះៗទៅក្នុងបរិស្ថានជុំវិញខ្លួនរបស់អ្នក និងទូរខោអាវ។ ពណ៌បៃតង
គឺជាពណ៌ដែលធ្វើអោយចិត្តរបស់អ្នកមានសភាពធូរស្រាល។ វាជាពណ៌ដែលបង្កើនភាព
ស៊ីគ្នា និងកាត់បន្ថយការភ័យខ្លាច។ អ្នកអាចតុបតែងផ្ទះរបស់អ្នកជាមួយពណ៌នេះដោយការ
ដាំដើមឈើ ឬដាក់តាំងវត្ថុផ្សេងៗទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ស្មុគស្មាញ អ្នកគួរតែ
ពាក់សម្លៀកបំពាក់ណាដែលមានពណ៌បៃតង។
៥- អ្នកគួរតែមានពណ៌ស្វាយខ្លះនៅក្នុងជីវិតរបស់អ្នក។ ពណ៌ស្វាយគឺជាពណ៌ប្រកបដោយ
គតិបណ្ឌិត សន្តិភាព និងភាពរឹងមាំ។ អ្នកគួរតែពាក់ពណ៌នេះមិនថា ជាសម្លៀកបំពាក់ឬ
គ្រឿងអលង្ការនោះទេ ដើម្បីធ្វើអោយអារម្មណ៍ខាងក្នុងរបស់អ្នកមានភាពស្ងប់ស្ងាត់។ ដាក់
តាំងពណ៌នេះនៅក្នុងគេហដ្ឋានដើម្បីបង្កើតបរិស្ថានដែលប្រកបដោយសេចក្តីសុខ។
៦- ជ្រើសរើសពណ៌ដើម្បីភាពស្អាត អារម្មណ៍ស្រស់ថ្លា និងភាពបរិសុទ្ធ។ ការស្លៀកសម្លៀក
ពណ៌សនឹងធ្វើអោយគំនិតរបស់អ្នកមានភាពស្រស់ថ្លាជានិច្ច។ អ្វីដែលពិសេសសម្រាប់ពណ៌
សនោះគឺ វាស៊ីនឹងពណ៌ផ្សេងៗទៀតស្ទើរគ្រប់ពណ៌។ ចូរចាំថា អ្នកត្រូវរក្សារពណ៌នេះអោយ
បានល្អកុំអោយប្រឡាក់អោយសោះ បើពុំនោះទេ វានឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកទៅ
តាមនោះដែរ៕
ដកស្រង់ពីគេហទំព័រគំនិត
ដោយ៖ រដ្ឋា