យុវជនមួយរូបដែលមានឈ្មោះថាCarl Griffiths អាយុ១៩ឆ្នាំ បានបង្ហាញជើងរបស់លោក
ដែលប្រវែងជាងបំផុត រហូតដល់៣៦.៨៣សង់ទីម៉ែត្រ។
យុវជនម្នាក់នេះរស់នៅប្រទេសអង់គ្លេស ជារៀងរាល់ខែ ម្តាយរបស់ Carl Giffiths បានចំនាយ
ថវិកា ទិញស្បែកជើងថី្មសំរាប់Giffiths រហូតព្រោះតែរូបគេមានការលូតលាស់ធំធាត់យ៉ាងឆាប់
រហ័សជាពិសេស នៅត្រង់ផ្នែកជើងតែម្តង។ មកដល់សព្វថៃ្ងនេះ Giffithsមិនមានស្បែកជើង
មួយណា ដែលត្រូវនឹងទំហំជើងរបស់គេឡើយ ដូច្នេះត្រូវតែបង្ខំចិត្ត កម្ម៉ង់យកពីសហរដ្ឋអាមេរិច និងដឹងជញ្ចូនមកកាន់ប្រទេសអង់គ្លេស ដើម្បីអោយរូបលោកអ្នកពាក់វាបាន។
Griffiths រស់នៅឯ Trimsaram ភាគខាងត្បូង Wales បាននិយាយថារូបគាត់ពិតជាមិនជឿនឹង
ភ្នែកខ្លូនឯង ព្រោះថា ទំហំជើងរបស់គាត់ពីមួយថៃ្ងទៅមួយថៃ្ង វាកាន់តែរីកធំឡើងៗ រហូតដល់
មិនអាចប៉ាន់ស្មានបាន។
ដោយ ខេមរៈ
vyperlook