CamNews

ចិនបង្កើតមូលដ្ឋានទ័ពជើងទឹកដំបូងនៅមហាសមុទ្រ ឥណ្ឌា

កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅ បានប្រកាសថា ប្រទេសនេះនឹងបង្កើតមូលដ្ឋានទ័ពរបស់ខ្លួន
ដំបូងនៅបរទេស លើកោះ Seychelles ។



កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅ ប្រទេសចិនបានប្រកាសថា ប្រទេសនេះនឹងបង្កើតមូលដ្ឋាន
ទ័ពរបស់ខ្លួនដំបូងនៅបរទេសដែលស្ថិតនៅលើកោះ Seychelles ក្នុងតំបន់មហាសមុទ្រឥណ្ឌា ដើម្បីស្វែងរកមូលដ្ឋានផ្គត់ផ្គង់ និងជំនួយដល់កងទ័ពជើងទឹក។

យោងតាមការប្រកាសរបស់ក្រសួងការពារជាតិចិន បានអោយដឹងថា ក្រុមនាវាចម្បាំងនៃ
ប្រទេសនេះ អាចនឹងស្វែងរកប្រភពផ្គត់ផ្គង់ ឬជំនួយនៅតាមបណ្ដាកំពង់ផែសមុទ្រសមស្រប
នៅឯកោះ Seychelles ឬប្រទេសដទៃ នៅពេលចាំបាច់ក្នុងបេសកកម្មការពារ។

ក្រុមអ្នកវិភាគនិយាយថា មូលដ្ឋានទ័ពនៅលើកោះ Seychelles គឺមានសារសំខាន់ នៅពេល
ចិនដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្ដហោះចម្បាំងដំបូងរបស់ខ្លួន ដែលបច្ចុប្បន្នកំពុងត្រូវ
បានដំណើរការសាកល្បងក្នុងដំណាក់កាលចុងក្រោយ។

ប៉ុន្ដែ ការប្រកាសរបស់ក្រសួងការពារជាតិចិន ដែលនិយាយថា ការដែលក្រុមនាវាចម្បាំងចូល
ចត ឬទទួលខុសត្រូវនៅតាមបណ្ដាកំពង់ផែសមុទ្ររបស់ប្រទេសជិតខាង ក្នុងបេសកកម្មផ្លូវ
ឆ្ងាយ គឺគ្រាន់តែជារបៀបរបបការទូតអន្ដជាតិតែប៉ុណ្ណោះ។

ការសម្រេចចិត្តបង្កើតមូលដ្ឋានទ័ពសមុទ្រដំបូងនៅបរទេសរបស់ចិន ត្រូវបានស្នើឡើងនៅក្នុង
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ លាងក្វាងលី ទៅកាន់ Seychelles កាលពី
ដើមខែនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ដ្រក្រសួងការបរទេស Seychelles លោក Jean-Paul Adam
បានថ្លែងថា ប្រទេសរបស់លោក បានអញ្ជើញចិនអោយបង្កើតមូលដ្ឋានទ័ពមួយនៅលើកោះ
ក្នុងបំណងដើម្បីទប់ទល់នឹងចោរសមុទ្រ។

លោក Adam ថ្លែងថា ៖ "យើងបានអញ្ជើញប្រទេសចិនមកបង្កើតមូលដ្ឋានទ័ពនៅលើកោះ
Mahe ដើម្បីទប់ទល់នឹងការវាយប្រហារពីក្រុមចោរសមុទ្រ ដែលប្រទេស Seychelles ជួបប្រទះ
ជាញឹកញាប់" ។

តាមការជាក់ស្ដែង ប្រទេសចិន បានមកកាន់សមុទ្រឥណ្ឌាតាមរយៈកិច្ចព្រមព្រៀងជាមួយ
អង្កការអំណាចអន្ដរជាតិស្ដីពីបាតសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលប្រទេសចិនបាន
ទទួលសិទ្ធិក្នុងការរុករករ៉ែ polymetallic នៅទីនោះក្នុងរយៈពេល ១៥ឆ្នាំ។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតអោយចិនអាចធ្វើការរុករកនៅក្នុងតំបន់សមុទ្រអន្ដរជាតិដែល
មានទំហំ ១០.០០០គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូងឆៀងខាងលិចនៃមហាសមុទ្រឥណ្ឌា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Bee

Tags: chinainternational newswar