CamNews

តារា 

ប្រទះឃើញ Mourinho ទិញធុង និង ឡាំងក្រដាស់កាតុង សង្ស័យទិញសំរាប់ពេលចាកចេញពី Real Madrid

បន្ទាប់ពីទទួលបានការរាយការណ៍ ជាក់លាក់មួយថា Jose Mourinho នឹងវិលត្រឡប់មកកាន់
តំណែងគ្រូបង្វឹក នៅ Chelsea វិញរួចមក ថ្មីៗនេះគេបានប្រទះឃើញលោក Mourinho ចូល
ផ្សារដើរទិញ ធុង និង ឡាំងក្រដាស់ជាច្រើន ។

Jose Mourinho នឹងវិលត្រឡប់ទៅ Chelsea វិញក្នុងតំលៃ ១០ លានផោនក្នុងមួយឆ្នាំ ។ ក្នុង
វិក័យបត្រ ដែលចំណាយអស់ទឹកប្រាក់ ២០០ ផោនរបស់ Jose Mourinho  ត្រូវបានគេដឹងថា
ចំណាយទៅលើ ធុង និង ឡាំងក្រដាស់កាតុងទាំងអស់ ហើយគេបានសង្ស័យថាធុង និង ក្រដាស់
កាតុងនោះ Mourinho ទិញសំរាប់ដាក់រៀបចំអីវ៉ានចាកចេញ ពី Real Madrid ទៅ Chelsea ៕ 


ដោយ ៖ កុសល
ប្រភព ៖​ k14 


Tags: jose mourinho chelsea football