ឧក្រិដជនបានប្រើប្រាស់កាំភ្លើងយន្ដស្វ័យប្រវត្ត FN FAL ដែលមានសមត្ថភាពបានចេញ ៧០០
គ្រាប់ក្នុងរយៈពេល ១នាទី រួមជាមួយកាំភ្លើងខ្លី ១ដើម និងគ្រាប់បែប ៣គ្រាប់។
ចំនួនជនរងគ្រោះដែលបានស្លាប់នៅក្នុងអំពើបាញ់ប្រហារ និងបោកគ្រាប់បែកទៅក្នុងអគារ
តុលាការ និងអ្នកទិញរបស់របរសម្រាប់បុណ្យណូអែល នៅក្នុងក្រុង Liege នៃប្រទេស
Belgium បានកើនឡើងជាបន្ដបន្ទាប់។
ជនល្មើស បានបោកគ្រាប់បែកចំនួន ៣គ្រាប់ និងបានបាញ់កាំភ្លើងចូលទៅក្នុងអគារតុលាការ
ក្រុង ព្រមទាំងបានបាញ់រះទៅលើហ្វូងមនុស្សដែលកំពុងទិញរបស់របរនៅក្នុងតំបន់ Liege
កាលពីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅ។
ជនល្មើសបង្កហេតុនេះ មានឈ្មោះថា Nordine Amrani គឺជាអ្នកទោសម្នាក់ដែលទើបត្រូវបាន
ដោះលែងពីព័ន្ធនាគារក្រោយពីជាប់គុកដោយសារបទសម្លាប់មនុស្ស រំលោភផ្លូវភេទ និងជួញ
ថ្នាំញៀន។
ជនល្មើស Nordine Amrani បានស្លាប់នៅក្នុងខណៈពេលកំពុងបាញ់តបតជាមួយក្រុមនគរ
បាល។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា Nordine Amrani ស្លាប់ដោយសារ
គ្រាប់កាំភ្លើងប៉ូលិស ឬដោយការធ្វើអត្ដឃាតនោះទេ។
ដំបូងឡើង នគរបាល Belgium បានគិតថា ក្នុងអំពើបាញ់ប្រហារនេះ ជនល្មើសមានគ្នា ៣នាក់
ប៉ុន្ដែក្រោយមក ក្រសួងមហាផ្ទៃបាននិយាយថា មានតែជនល្មើសនេះម្នាក់ប៉ុណ្ណោះដែលបាន
វាយប្រហារមកលើអគារតុលាការ និងជនស៊ីវិល។
ឧក្រិដជនរូបនេះ បានប្រើប្រាស់កាំភ្លើងយន្ដស្វ័យប្រវត្ត FN FAL ដែលមានសមត្ថភាពបានចេញ
៧០០ គ្រាប់ក្នុងរយៈពេល ១នាទី រួមជាមួយកាំភ្លើងខ្លី ១ដើម និងគ្រាប់បែប ៣គ្រាប់ដើម្បីធ្វើ
ការវាយប្រហារ។
នៅក្នុងថ្ងៃកើតហេតុ នាយករដ្ឋមន្ដ្រី Belgium បានសំដែងការសោកស្ដាយចំពោះហេតុការណ៍
ដែលបានកើតឡើង និងសំដែងការអាណិតអាសូរចំពោះជនរងគ្រោះក្នុងអំពើបាញ់ប្រហារ
នេះ។ ព្រះមហាក្សត្រ Alert II (កណ្ដាល) និងមហាក្សត្រី Paola ក៏បានចូលរួមរំលែកទុក្ខ និង
យាងទៅសួរសុខទុក្ខជនរងគ្រោះ ក្នុងថ្ងៃកើតហេតុនោះផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail