CamNews

មនុស្ស៧៧នាក់ពុលអាហារនៅម៉ិចស៊ិចកូ

យ៉ាងហោចណាស់មនុស្ស ៧៧នាក់បានពុលអាហារបន្ទាប់ពីពួកគេបានបរិភោគអាហារ
ដែលមានសារជាតិពុលដែលបានកើតឡើងក្នុងភាគកណ្តាលរដ្ឋ Aguascalientes របស់
ប្រទេស ម៉ិចស៊ិចកូ។
សារជាតិពុលដែលមាននៅក្នុងចំណីអាហារនេះបានកើតឡើងដោយសារតែការរាល
ដាលនៃបាក់តេរី ដែលបណ្តាលមកពីកង្វះនៃការគ្រប់គ្រង នឹងការការពារចំណីអាហារ
ដែលបានចំអិន។
អ្នកពុលទាំងអស់នោះត្រូវបានគេរាយការណ៍ថាបានបរិភោគអាហារដែររលួយនៅក្នុង
ពិធីជប់លៀងមួយដែលស្ថិតនៅក្នុងទីប្រជុំជន El Porvenir។
មិនមានក្រុមហ៊ុនណាមួយត្រូវទទួលខុសត្រូវលើបញ្ហានេះទេ ពីព្រោះអាហារទាំងនោះត្រូវ
បានរៀបចំឡើងដោយអ្នករៀបចំពិធីជប់លៀង។
មនុស្សទាំង ៧៧នាក់កំពុងតែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ ដែលពួកគេទាំង
នោះបានជៀសផុតពីស្ថានភាពគ្រោះថ្នាក់៕

ដោយ វឌ្ឍនា
Xinhua

Tags: foodmexicopoising