CamNews

កីឡាអន្តរជាតិ 

បាលទាត់៖ ការប្រកាន់ពូជសាសន៍ត្រូវបានស៊ើបអង្កេត


ក្រុមប៉ូលីសបានបន្តស៊ើបអង្កេតទៅលើករណីប្រកាន់ពូជសាសន៍នៅក្រុមការប្រកួត
ទាំងឡាយរបស់អង់គ្លេស។ ជាក់ស្តែង ក្នុងការប្រកួត  League Cup  រវាងក្រុមបាល់
ទាត់ Chelsea និងក្រុម Manchester United កាលពីថ្ងៃពុធនេះ គេបានរកឃើញនូវ
ករណីប្រកាន់ពូជសាសន៍មួយរបស់អ្នកគាំទ្រក្រុមបាល់ទាត់។

រូបភាព៖ អ្នកគាំទ្រម្នាក់សំដែងជាសត្វស្វាចំអកដល់ក្រុមបាល់ទាត់

គេបានផ្តិតនូវរូបភាពអ្នកគាំទ្រក្រុមបាល់ទាត់ម្នាក់ដែលបានសំដែងជាសត្វស្វាចំអកមក
លើក្រុមបាល់ទាត់   នៅពេលបញ្ចប់ការប្រកួតរវាងក្រុមបាល់ Chelsea និងManchester
United ដែលករណីនេះត្រូវបានចាត់ទុកជាការប្រកាន់ពូជសាសន៍មួយ។

អ្នកនាំពាក្យក្រុម Chelsea ម្នាក់បាននិយាយថា “បើសិនជាយើងអាចរកឃើញនូវភស្តុ
តាងច្បាស់ថាមានករណីនេះកើតឡើងចំពោះអ្នកគាំទ្រយើង យើងនឹងទទួលរ៉ាប់រងនូវ
បញ្ហានេះ”៕

ដោយ៖ តុលា

ប្រភព៖ bbc


Tags: sport football