CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹកបាល់ទាត់ឥណ្ឌូនេស៊ីលាលែងពីតំណែង

ចាកាតា៖ គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិអាយុក្រោយ ២៣ឆ្នាំរបស់ឥណ្ឌូនេស៊ីលោក
Rahmad Darmawan បានបញ្ចប់អាជីពជាគ្រូបង្វឹកក្រុមជំរើសជាតិរបស់ប្រទេសនេះហើយ
ដោយសារតែខកខានក្នុងការដណ្តើមយកមេដាយមាសក្នុងការប្រកួតស៊ីហ្គេមលើកដំបូង
ក្នុងរយះពេល២០ឆ្នាំនៅក្នុងទឹកដីរបស់ខ្លួន ដែលវាជាមូលហេតុនាំអោយលោកសំរេចចិត្ត
ចាកចេញពីតំណែងនេះ។

លោក Rahmad darmawan
ឥណ្ឌូនេស៊ីបានត្រឹមជាជើងឯករងប៉ុណ្ណោះនៅក្នុងការប្រកួតបាល់ទាត់ស៊ីហ្គេមនៅក្នុង
ប្រទេសរបស់ខ្លួនបន្ទាប់ពីបានចាញ់ក្រុម ម៉ាឡេស៊ី ក្នុងបាល់បេណង់ទី។
ទោះបីជាទទួលបានលទ្ធផលនេះក៏ដោយភ្លាមៗនោះសហពន្ធ័កីឡាបាល់ទាត់របស់ប្រទេស
ឥណ្ឌូនេស៊ីបានប្រកាសអោយលោក Rahmad darmawan បន្តការងាររបស់លោកក្នុងតំណែង
ដ៏ដែលនៅក្នុងការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០១៣ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់
មា។

លោក Rahmad darmawan
ក៏ប៉ុន្តែនៅក្នុងថ្ងៃអង្គារម្សិលមិញនេះលោក Rahmad darmawan បានសំរេចលាលែងពីការងារ
ដោយខ្លួនលោកដោយសំបុត្រលាឈប់មួយសន្លឹកដែលមានសរសេរថា ខ្លួនលោកសុំលា
ចេញពីក្រុមជំរើសជាតិដោយគាត់មានអារម្មណ៍ថាខ្លួនលោកមិនមានសមត្ថភាពគ្រប់គ្រាន់
សំរាប់ដឹកនាំក្រុមអោយទទួលបានមេដាយមាស៕

កីឡាករជំរើសជាតិអាយុក្រោយ ២៣ឆ្នាំ របស់ឥណ្ឌូនេស៊ី
ដោយ វឌ្ឍនា
ASEAN FOOTBALL

Tags: indonesiacoahquit