CamNews

កូនប្រុសកំពូលមេដឹកនាំសាសនានៅអ៊ីរ៉ង់ត្រូវគេសង្ស័យ ថា មានគម្រោងសម្លាប់ឪពុក?

នៅក្នុងចំណោមជនដែលត្រូវបានចាប់ខ្លួន ពីបទសង្ស័យថាមានគម្រោងសម្លាប់កំពូលមេដឹក
នាំសាសនានៅ អ៊ីរ៉ង់ Ayatollah Ali Hoseyni Khamenei នោះក៏មានកូនប្រុសរបស់គាត់គឺលោក
Mojtaba Khamenei ផងដែរ។



កាលពីថ្ងៃទី១៤ ខែធ្នូ ទំព័រ Jerusalem Post បានដកស្រង់ប្រភពព័ត៌មានពីស្ថានីយ៍ទូរទស្សន៍
"Al Arabiya" បានអោយដឹងថា ៖ កំពូលមេដឹកនាំសាសនានៅ អ៊ីរ៉ង់ គឺលោក Ayatollah Ali
Hoseyni Khamenei បានចេញបញ្ជាអោយចាប់ខ្លួនមេបញ្ជាការជាន់ខ្ពស់មួយចំនួនដែលកំពុង
បំរើការនៅក្នុងកងកម្លាំងការពារបដិវត្ត អ៊ីរ៉ង់ ដោយគាត់បានសង្ស័យថា ពួកទាំងនោះបានរៀប
ចំគម្រោងការដើម្បីធ្វើឃាតរូបលោក។ ទន្ទឹមនឹងនេះ ក៏បានបញ្ជាអោយធ្វើការស៊ើបអង្កេត និង
សួរចំឡើយចំពោះជនដែលត្រូវបានចាប់ខ្លួន រួមជាមួយនឹងអ្នកដែលបានជាប់ទាក់ទឹននឹងការ
ចោទប្រកាន់ខាងលើ។

យោងតាមប្រភពព័ត៌មានខាងលើ នៅក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះក៏
មានកូនប្រុសរបស់មេដឹកនាំសាសនា Khamenei ដែលមានឈ្មោះថា Mojtaba Khamenei ផង
ដែរ ។ Mojtaba Khamenei ត្រូវបានគេមើលឃើញថា ជាមនុស្សសកម្មជាងគេក្នុងការគាំទ្រ
ប្រធានាធិបតិ អ៊ីរ៉ង់ លោក Mahmoud Ahmadinejad ។

ទំព័រ Jerusalem Post បានសរសេរថា មូលហេតុដែលនាំអោយមានការចាប់ខ្លួននោះគឺដោយ
សារជនដែលទើបត្រូវបានចាប់ខ្លួននេះ ធ្លាប់បានអញ្ជើញមេដឹកនាំសាសនា Khamenei ទៅ
ពិនិត្យមើលកន្លែងកើតហេតុនៃការផ្ទុះឃ្លាំងអាវុធមួយកន្លែងនៅក្បែររដ្ឋធានី Tehran កាលពី
ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១១ ដែលបានធ្វើអោយមនុស្ស ១៧នាក់ត្រូវបាត់បង់ជីវិត ។

យោងតាមស្ថានីយ៍ទូរទស្សន៍ "Al Arabiya" ព័ត៌មានខាងលើត្រូវបានគេបង្ហើបអោយដឹងដោយ
ប្រភពព័ត៌មានគួរទុកចិត្ដមួយប្រចាំប្រទេស អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់
នឹងពេលនេះ គេនៅមិនទាន់ឃើញមានការអត្ថធិប្បាយជាផ្លូវការណាមួយពីសំណាក់មន្ដ្រី
រដ្ឋាភិបាល អ៊ីរ៉ង់ អំពីបញ្ហានេះនៅឡើយ។

ប្រភពព័ត៌មានខាងលើក៏បានអោយដឹងផងដែរថា កំពូលមេដឹកនាំសាសនា Khamenei ធ្លាប់
ត្រូវបានគេលួចធ្វើឃាតមិនបានសម្រេច កាលពីឆ្នាំ ១៩៨១ ប៉ុន្ដែលោកក៏ត្រូវរងរបួសធ្ងន់ និង
បណ្ដាលអោយដៃខាងស្ដាំរបស់លោកត្រូវស្វិត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Jerusalem Post

Tags: international news