CamNews

បាញ់បង្ហោះយានអាវកាសពីយន្ដហោះធំបំផុត ក្នុងពិភពលោក

មហាសេដ្ឋី Paul Allen សហស្ថាបនិកក្រុមហ៊ុន Microsoft បានធ្វើគម្រោងរចនាយន្ដហោះធំ
បំផុតក្នុងពិភពលោកដែលមានលទ្ធភាពនាំយកយានអាវកាសទៅកាន់លំហអាកាសបាន។


BBC បានរាយការណ៍ថា លោក Paul Allen បានប្រកាសអំពីគម្រោងការរចនាយន្ដហោះខ្នាត
ធំដែលមានឈ្មោះថា Stratolaunch ។ ជាមួយនឹងយន្ដហោះប្រភេទនេះ គេនឹងលែងត្រូវការ
ព្រលានសម្រាប់បាញ់បង្ហោះយានអាវកាសដូចបច្ចុប្បន្ននេះទៀតហើយ ព្រោះថា យន្ដហោះ
ធំនេះមានសមត្ថភាពនាំយកយានអាវកាសទៅដល់ដែនអាកាសមួយនៅមុនពេលយានអាវ
កាសបញ្ឆេះម៉ាស៊ីនហើរទៅក្នុងអាវកាស។ ក្នុងដំណាក់កាលដំបូង Stratolaunch នឹងនាំយក
យានអាវកាសដឹកទំនិញ ក្រោយមកវានឹងត្រូវបានគេប្រើប្រាស់ក្នុងការនាំយកយានអាវកាស
ដែលមានមនុស្សជិះចូលទៅក្នុងលំហអាកាស។

យន្ដហោះ Stratolaunch នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនរបស់យន្ដហោះ Boeing 747 ចំនួន
៦ ជាមួយនឹងប្រវែង ១១៧ម៉ែត្រ។ នេះនឹងក្លាយជាយន្ដហោះមួយដែលមានស្លាបវែងបំផុត
មិនធ្លាប់មានពីមុនមក។ ដំណាក់កាលនៃការរចនាដំបូងបានចាប់ផ្ដើម នៅក្នុងមូលដ្ឋានមួយ
ក្នុងសមុទ្រខ្សាច់ Mojave នៃរដ្ឋ California អាមេរិក ។ ការហោះហើរសាកល្បងនឹងត្រូវបាន
ធ្វើឡើងនៅឆ្នាំ ២០១៦ ។

គោលបំណងរបស់លោក Allen ក្នុងការបង្កើតយន្ដហោះនេះគឺដើម្បីដឹកទំនិញឡើងទៅកាន់
ស្ថានីយ៍អាវកាសអន្ដរជាតិ(ISS) និងផ្កាយរណប់ដទៃទៀត។

ការបាញ់បង្ហោះយានអាវកាសពីយន្ដហោះបែបនេះ មិនមែនជាវិធីសាស្ដ្រថ្មីនោះទេ។ ប៉ុន្ដែ
ជាមួយនឹងវិធីនេះ គេអាចនាំយានអាវកាសចេញពីផែនដីបាននៅគ្រប់កន្លែង នៅគ្រប់ពេល
វាលា ខណៈដែលការបាញ់បង្ហោះយានអាវកាសចេញពីផែនដីដោយប្រើប្រាស់កាំជ្រួចដូច
បច្ចុប្បន្ន គឺអាចធ្វើទៅបានលុះត្រាតែធាតុអាកាសមានអំណោយផលតែប៉ុណ្ណោះ។

ក្រោយពីយានអាវកាស Space Shuttle របស់អាមេរិកបានចូលនិវត្តន៍កាលពីខែកក្កដា ភ្លាម
ក៏មានក្រុមហ៊ុនឯកជនមួយចំនួនចង់ចូលរួមក្នុងវិស័យគមនាគមន៍ពាណិជ្ជកម្មអាវកាស។

កាលពីថ្ងៃទី ១២ ធ្នូ អង្គការ NASA បានប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យាស្រាវជ្រាវអាវកាស
SpaceX (មានទីស្នាក់ការនៅក្រុង Hawthorne រដ្ឋ California អាមេរិក) នឹងធ្វើការដឹកជញ្ជូន
ទំនិញជាលើកដំបូងទៅកាន់ស្ថានីយ៍អាវកាសអន្ដរជាតិ នៅថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០១២។
ចំណែក Virgin Galactic ដែលជាក្រុមហ៊ុនមួយផ្សេងទៀតរបស់អាមេរិកក៏បានបង្កើតគម្រោង
ដ៏ធំមួយ ក្នុងការនាំយកភ្ញៀវទេសចរណ៍ឡើងទៅកាន់តារាវិថីជាន់ទាបរបស់ផែនដីនៅ
មុនឆ្នាំ ២០១៣ ។

លោក Paul Allen និង លោក Bill Gates គឺជាសហស្ថាបនិក បង្កើត Microsoft ដែលជាក្រុម
ហ៊ុនអភិវឍ្ឍផ្នែកទន់នៃកុំព្យូទ័រ ធំបំផុតក្នុងពិភពលោក។ ក្នុងឆ្នាំ ២០០៧ លោក Paul Allen
ត្រូវបានទស្សនាវដ្ដី Forbes វាយតម្លៃថា ជាអ្នកមានបំផុតទី ៥ប្រចាំអាមេរិក ជាមួយនឹងទ្រព្យ
ដែលមានតម្លៃ ១៨ពាន់លានដុល្លារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailymail

Tags: nasainternational newsspaceaircraft