នៅពេលខាងមុខ ប្រទេសអ៊ីរ៉ង់នឹងប្រារព្ធពិធីតាំងពិព័ណ៌បង្ហាញយន្ដហោះស៊ើបការណ៍
គ្មានអ្នកបើកបរ ៧ គ្រឿង របស់អាមេរិក និងអ៊ីស្រាអែល ដែលត្រូវបានបាញ់ធ្លាក់នៅក្នុង
ដែនអាកាសរបស់អ៊ីរ៉ង់។
ទំព័រ Tehran Times កាលពីថ្ងៃទី ១៥ ខែធ្នូ បានអោយដឹងថា ប្រទេសអ៊ីរ៉ង់នឹងប្រារព្ធពិធីតាំង
ពិព័ណ៌ បង្ហាញយន្ដហោះស៊ើបការណ៍សម្ងាត់ គ្មានអ្នកបើកបរ ៧ គ្រឿងរបស់អាមេរិក និង
អ៊ីស្រាអែល ដែលត្រូវបានបាញ់ធ្លាក់នៅក្នុងដែនអាកាសរបស់ខ្លួន។
ក្រុមអ្នកយកព័ត៌មាន និងមន្ដ្រីស្ថានទូតបរទេសនៅក្នុងក្រុង Tehran នឹងត្រូវបានគេអនុញ្ញាត
អោយចូលរួមទស្សនាក្នុងពិធីតាំងពិព័ណ៌នេះ។ ប៉ុន្ដែ មកទល់នឹងពេលនេះ ទីកន្លែងនៃការ
តាំងពិព័ណ៌មិនទាន់ត្រូវបានគេប្រកាសអោយដឹងនៅឡើយ។
យោងទៅតាមប្រភពព័ត៌មានខាងលើ ឧបករណ៍អេឡិចត្រូនិកសម្រាប់បម្រើការក្នុងសង្គ្រាម
ដែលផលិតឡើងដោយ អ៊ីរ៉ង់ក៏នឹងត្រូវបានដាក់តាំងបង្ហាញក្នុងពិធីតាំងពិព័ណ៌នេះ ដោយរួម
មានយន្ដហោះស៊ើបការណ៍សម្ងាត់គ្មានអ្នកបើកបរ ៧គ្រឿង ក្នុងនោះមានយន្ដហោះរបស់
អាមេរិក ៣ គ្រឿង និង ៤គ្រឿងទៀតជារបស់អ៊ីស្រាអែល ដែលត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ធ្លាក់
និងកំពុងរក្សាទុក។
ក្នុងចំណោមយន្ដហោះស៊ើបការណ៍សម្ងាត់គ្មានអ្នកបើកបរ ៣គ្រឿងរបស់អាមរិកដែលនឹង
ត្រូវបានដាក់បង្ហាញនៅក្នុងពិធីតាំងពិព័ណ៌នាពេលខាងមុខ ក៏រួមមានយន្ដហោះបំបាំងខ្លួន
ទំនើបបំផុតក្នុងលោកដែលមានឈ្មោះថា RQ 170-Sentinel ដែលត្រូវអ៊ីរ៉ង់បាញ់ធ្លាក់កាលពី
ថ្ងៃទី ៤ ធ្នូកន្លងទៅផងដែរ។
ចំណែកយន្ដហោះស៊ើបការណ៍របស់អាមរិក ២គ្រឿងផ្សេងទៀតក៏បានធ្លាក់មកលើកណ្ដាប់
ដៃអ៊ីរ៉ង់ ខណៈពេលដែលយន្ដហោះនេះកំពុងព្យាយាមហោះចូលទៅក្នុងដែនអាកាសរបស់
ប្រទេសនេះពីតំបន់ព្រំប្រទល់ភាគខាងត្បូង និងខាងកើត។
រីឯយន្ដហោះស៊ើបការណ៍ ៤គ្រឿងរបស់ អ៊ីស្រាអែលដែលអ៊ីរ៉ង់កំពុងកាន់កាប់នោះ គឺជាយន្ដ
ហោះដែលត្រូវបានបាញ់ធ្លាក់នៅពេលពួកវាហោះចូលមកដែនអាកាសរបស់អ៊ីរ៉ង់ នៅតាម
បណ្ដោយព្រំដែនភាគខាងកើត។
ក្រៅពីនេះ មេបញ្ជាការកងទ័ព Amir Ali Hajizadeh (មេបញ្ជាការកងកម្លាំងការពារដែនអាកាស
នៃកងទ័ពការពារបដិវត្ដអ៊ីស្លាមរបស់អ៊ីរ៉ង់) បានអោយដឹងបន្ថែមថា ៖ កាលពីថ្ងៃទី ២៨ ខែ
មិថុនា ឆ្នាំ ២០១១ ក្រុមអ្នកជំនាញការរបស់រូស្ស៊ី បានចាប់ផ្ដើមធ្វើការពិសោធ ស្វែងយល់ទៅ
លើយន្ដហោះស៊ើបការណ៍ បំបាំងខ្លួន ២គ្រឿង របស់អាមេរិក ដែលអ៊ីរ៉ង់បានបាញ់ធ្លាក់។
យោងតាមសំដីលោក Hajizadeh ក្រុមមន្ដ្រីជំនាញការរបស់រូស្ស៊ី បានធ្វើដំណើរមកកាន់អ៊ីរ៉ង់
កាលពីរដូវក្ដៅកន្លង ដើម្បីកិច្ចការស្រាវជា្រវខាងលើនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Lenta