CamNews

តុលាការអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាទាក់ទឹកនឹង ព្រឹតិការណ៍ ១១កញ្ញា

កាលពីថ្ងៃទី ១៦ខែធ្នូ តុលាការអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថាបានជួយដល់ក្រុមភេរវជន
ក្នុងព្រឹតិការណ៍ថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១។



កាសែត New York Times កាលពីថ្ងៃទី ១៦ធ្នូ បានចេញផ្សាយថា តុលាការ Manhattan នៃ
ក្រុង New York​ សហរដ្ឋ​អាមេរិក បានធ្វើការចោទប្រកាន់ទៅលើក្រុមមន្ដ្រី អ៊ីរ៉ង់ថា បានជួយ
ដល់ក្រុមភេរវជន ដើម្បីវាយប្រហារមកលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅ
អាមេរិក ។

យោងតាមទំព័រ New York Times ដដែល ក្រុមមេធាវីនៃជនរងគ្រោះក្នុងព្រឹតិការណ៍ថ្ងៃទី ១១
កញ្ញា បានទទួលជោគជ័យ ក្នុងការបញ្ចុះបញ្ចូលចៅក្រមនៅក្នុងតុលាការអាមេរិកមួយនេះ
ដែលពួកគេបានចោទថា ក្រុមមន្ដ្រីអ៊ីរ៉ង់ រួមមានទាំងកំពូលមេដឹកនាំសាសនា Ayatollah Ali
Khamenei ផងនោះ ថាបានជួយដល់ក្រុមភេរវជន ក្នុងចលនា "Hezbollah" , "Taliban" និង
"Al Qaeda" នៅ Lebanon ដើម្បីរួមដៃគ្នាប្រឆាំងនឹងអាមេរិក។

ក្រុមមេធាវីដើមបណ្ដឹងថែមទាំងបានបញ្ចេញភ័ស្ដុបង្ហាញថា មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់
Hezbollah មានឈ្មោះថា Imad Mughniyeh ដែលត្រូវបានសម្លាប់កាលពីឆ្នាំ ២០០៨នោះ ធ្លាប់
ធ្វើជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងក្រុម Al Qaeda ដោយបុរសនេះបានទៅជួប អូសាម៉ា
ប៊ីនឡាដែន កាលពីឆ្នាំ ១៩៩៣ ព្រមទាំងបានលើកគម្រោងវាយប្រហារដោយគ្រាប់បែកដាក់
ក្នុងរថយន្ដពី Lebanon មកលើប្រជាជនអាមេរិក នៅដើមទសវត្សទី ៨០។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា ក្រុមដើមបណ្ដឹងធ្វើបែបណាដើម្បីអាចប្រមូលបានឯកសារ
ទាក់ទឹននឹងបញ្ហានេះនៅឡើយ។

គួររំឮកថា កាលពីមុន នាយករដ្ឋមន្ដ្រីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ធា្លប់បានច្រាន
ចោលនូវព័ត៌មានដែលនិយាយថា ព្រឹតិការណ៍ថ្ងៃទី ១១កញ្ញាគឺជាស្នាដៃរបស់ Al- Qaeda
ដោយលោកបានថ្លែងថា អាមេរិកគឺជាអ្នកនៅពីក្រោយខ្នងអំពើនេះ។

ក្រៅពីនេះ ក្រុមមន្ដ្រីជាន់ខ្ពស់អ៊ីរ៉ង់ក៏បានធ្វើការបដិសេធជាញឹកញាប់ ចំពោះការចោទប្រកាន់
ជាច្រើនដែលនិយាយថា ប្រទេសនេះមានទំនាក់ទំនងដោយសម្ងាត់ជាមួយក្រុមភេរវកម្ម
Al Qaeda ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ New York Times

Tags: americainternational newsiran