CamNews

យល់ដឹង 

ខួរក្បាលអាចផ្លាស់ប្ដូរដោយសារការរួមភេទ?

ព្រហ្មចារីយ៍គឺជារបស់សំខាន់មួយសម្រាប់មនុស្ស ជាពិសេសគឺភេទស្រី ហើយការបាត់បង់វា ក៏ជាការផ្លាស់ប្ដូរមួយដ៏ធំក្នុងជីវិត។ ការពិសោធលើសត្វកណ្ដុរ បានបង្ហាញថា សកម្មភាពផ្លូវ
ភេទបានធ្វើអោយរចនាសម្ព័ន្ធរបស់ខួរក្បាលត្រូវផ្លាស់ប្ដូរ ប្រការនេះអាចនឹងត្រឹមត្រូវចំពោះ
សត្វចិញ្ចឹមកូនដោយទឹកដោះ ក្នុងនោះរួមមានទាំងមនុស្សផងដែរ។

ការផ្លាស់ប្ដូរដែលត្រូវបានគេរកឃើញខាងលើ គឺមានភាពខុសគ្នាចំពោះញី និងឈ្មោល។
ក្នុងនោះសត្វកណ្ដុរឈ្មោលទទួលឥទ្ធិពលតិចជាងសត្វញី។

ការពិសោធមួយនៅប្រទេសជប៉ុន ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិនិត្យទៅលើកូនបន្លាតូចៗ
ដែលមាននៅចន្លោះកោសិកាខួរក្បាល បានបង្ហាញថា សត្វកណ្ដុរឈ្មោលដែលនៅមានភាព
បរិសុទ្ធ មានបន្លាបែបនេះច្រើនជាង បើធៀបនឹងកណ្ដុរឈ្មោលដែលមានបទពិសោធផ្នែកផ្លូវ
ភេទច្រើន។

ប្រការខាងលើបាននាំអោយគេសន្និដ្ឋានថា កូនបន្លាតូចៗនៅលើខួរក្បាលបានបញ្ជាលើស
កម្មភាពផ្លូវភេទសម្រាប់លើទីមួយ ហើយក្រោយមកវាក៏ត្រូវស្វិត ឬបាត់ខ្លួនទៅវិញ។

Stuart Tobet អ្នកវិទ្យាសាស្ដ្រផ្នែកសរសៃប្រសាទនៅអាមេរិក បានអោយដឹងថា ការពិសោធ
នេះ បាននាំមកនូវគំនិតថ្មីអំពីរបៀបនៃការផ្លាស់ប្ដូរ ក្នុងរចនាសម្ព័ន្ធរបស់ខួរក្បាល ដែលមាន
ឥទ្ធិពលទៅលើសមត្ថភាពនៃការបញ្ចេញសកម្មភាពផ្លូវភេទនៅលើសត្វកណ្ដុរ ហើយប្រការ
នេះក៏អាចកើតមានចំពោះសត្វមានដោះផ្សេងៗ ក្នុងនោះមានមនុស្សលោកជាដើម។

ដើម្បីរកអោយឃើញនូវការខុសប្លែកគ្នារវាងខួរក្បាលដែលមាន បន្លា និងខួរក្បាលដែលបាន
បាត់បង់បន្លានោះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានធ្វើការប្រៀបកណ្ដុរឈ្មោលដែលនៅមានភាព
បរិសុទ្ធិជាមួយនឹងកណ្ដុរឈ្មោលដែលមានបទពិសោធច្រើនផ្នែកផ្លូវភេទ។

លទ្ធផលបានបង្ហាញថា កណ្ដុរដែលបានស្គាល់ �រសជាតិជីវិត� រួចហើយនោះ គឺមានចំនួន
នៃបន្លាតូចៗនេះតិចជាងកណ្ដុរដែលមិនធ្លាប់មានបទពិសោធផ្លូវភេទ។

អ្នកស្រាវជ្រាវ Shinji Tsukahara បានអោយដឹងថា ចំនួនបន្លាថយចុះគឺអាចបណ្ដាលមកពីកត្ដា
ជាច្រើន ក្នុងនោះក៏មានកត្តាផ្លាស់ប្ដូរ អ័រម៉ូន ដែលបង្កឡើងដោយការបង្ហាញខ្លួនរបស់កណ្ដុរ
ញី។

ការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ អាមេរិក បានបង្ហាញថា នៅពេលពួកគេបានប្រើប្រាស់
អ័រម៉ូន ផ្លូវភេទចាក់បញ្ចូលទៅលើសត្វកណ្ដុរក្នុងកម្រិតច្រើន វាអាចជម្រុញអោយចំនួនបន្លា
ល្អិតកើតឡើងច្រើន បណ្ដាលអោយរាងកាយរបស់វាមានប្រតិ្ដកម្មល្អជាងមុនជាមួយនឹង
សកម្មភាពផ្លូវភេទ។

រីឯ កណ្ដុរញីដែលត្រូវបានគេចាក់ថ្នាំទប់ទល់នឹងការកើតឡើងនៃបន្លាល្អិត ទាំងនោះ បង្ហាញ
ថា មិនមានការត្រេកត្រអាលប៉ុន្មាននោះទេក្នុងរឿងផ្លូវភេទ។

ក្រុមអ្នកវិទ្យាសាស្ដ្ររំពិងថា ក្នុងអនគត ថ្នាំមួយប្រភេទដែលជួយជំរុញក្នុងការបង្កើនចំនួន
ឬការរីកចម្រើនរបស់បន្លាល្អិតក្នុងខួរក្បាលមនុស្ស នឹងត្រូវបានគេផលិតឡើង ដូច្នេះ វានឹង
អាចជួយធ្វើអោយបញ្ហាផ្នែកផ្លូវភេទបានល្អប្រសើរជាងមុន ដោយមិនចាំបាច់ប្រើវិធីស្មុគស្មាញ
នានានោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail

Tags: sexhealthlife style