CamNews

កីឡាអន្តរជាតិ 

ម្ចាស់ក្សត្រីអង់គ្លេស មិនចាំបាច់ថើប Balotelli ទេព្រោះ Italy ចាញ់ Costa Rica យប់មិញនេះ (មានវីដេអូ)

ការប្រកួត World Cup នៅក្នុងពូល D រវាងក្រុម Italy និង Costa Rica បានធ្វើឡើងនៅ កីឡាដ្ឋាន Arena Pernambuco ដែលមានចំនួន អ្នកចូលទស្សនា ៤០២៨៥ នាក់ ។


ចាប់ផ្តើមការប្រកួត ក្រុមទាំង ២ មានថ្វីជើង ប្រហាក់ប្រហែល និងគ្នាតែម្តង ដែលមានការសម្រុក គ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញ ដែលទស្សនិកជន សរសើរថា ពិតជាល្អមើលមែន ។ តែទោះ ជាយ៉ាងណាក្តី ក្រុម Italy និង Costa Rica មិនអាចពងមាន់គ្នា បានឡើយ ។ តែនៅចុងតង់នាទីទី ៤៤ ស្រាប់តែកីឡាករ Bryan Ruiz បានស៊ុតអោយ ក្រុម Costa Rica នាំមុខមុន មួយទល់និង ០ ជាមួយនិង គ្រាប់បាល់យ៉ាង ប្រផិតប្រផើយ ។ ចូលមកដល់ តង់ទី ២ Italy ព្យាយាមគ្របដណ្តប់ លើក្រុម Costa Rica វិញតែទៅមិនរួច ហើយក៏មិនអាច តាមស្មើវិញបានទេ ។ ចប់ការប្រកួតក្រុម Italy ចាញ់ Costa Rica ០ ទល់ ១ ដូចនេះមានន័យថា ម្ចាស់ក្សត្រី Elizabeth II មិនចាំបាច់ថើប កីឡាករ Balotelli ឡើយ ៕

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube


Tags: football italy costa rica world cup