CamNews

ជីវិតរស់នៅ 

Kinki Ryusaki៖ស្រី Tattoo ដ៏ស្រស់ស្អាតរបស់ Malaysia

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត រាងស្វែលដូច Hot Girl មួយរូបនោះទេ, Kinki
Ryusaki ថែមជាអ្នកជំនាញ
សាក់រូបបែបសិល្បៈម្នាក់ផងដែរ ហើយសូម្បីតែរាងកាយ
របស់នាងក៏ត្រូវបានចាត់ទុកថា ជាស្នា
ដៃឯករបស់សិល្បៈនៃការសាក់រូបផងដែរ។

ដើម្បីក្លាយទៅជា Hot Girl មួយរូបជាមួយនឹងរហស្សនាម "ស្រី Tattoo", ស្រីស្អាតជនជាតិម៉ាឡេ
ស៊ីដែលមានឈ្មោះថា
Kinki Ryusaki បានចាប់ផ្តើមរៀនជំនាញសាក់រូបតាំងពីនាងមានអាយុ16
ឆ្នាំ។

កាលពីអាយុ13ឆ្នាំ Kinki បានទៅធ្វើការសាក់រូបជាលើកដំបូង។ ចាប់ពីពេលនោះមក នាងបាន
ចាប់អារម្មណ៍ថាខ្លួនចាប់ផ្តើមស្រលាញ់ចូលចិត្តរូបភាពបែបសិល្បៈដូច្នេះ។ ដល់អាយុ16ឆ្នាំ នាង
Kinki ក៏សាក់រូបទី3 លើដងខ្លួន ហើយពេលនោះក៏ជាឆ្នាំដែលនាងសំរេចចិត្តចង់ក្លាយជាអ្នកសាក់
រូបផងដែរ។

Kinki Ryusaki អ្នកសាក់រូបវ័យក្មេង ដ៏ស្រស់ស្អាត

ចាប់ផ្តើមដំបូងមិនមានភាពងាយស្រួលឡើយ Kinki ត្រូវធ្វើការសព្វគ្រប់បែបយ៉ាង តាំងពីរៀបចំ
បោសសំអាតបន្ទប់ឡើង ប៉ុន្តែដោយសារការស្រលាញ់ចូលចិត្តខ្លាំងជំនាញនេះ Kinki មិនដែល
រាថយឡើយ។ បន្ទាប់ពីការអត់ធ្មត់រៀនជំនាញ 2ឆ្នាំក្រោយមក Kinki បានក្លាយជាជាងសាក់រូប
ពូកែម្នាក់។ រូបសាចក់ដំបូងរបស់ Kinki គឺនាងសាក់លើដងខ្លួនរបស់នាងផ្ទាល់ ហើយបន្ទាប់មក
សាក់ Free ឲ្យមិត្តភក្តិរបស់នាង។

ឆ្នាំនេះ Kinki Ryusaki អាយុ 25ឆ្នាំហើយ ហើយក៏ជាស្រីសាក់រូបដ៏ល្បីឈ្មោះមួយរូបនៅ Bloody
Ink Studio ស្ថិតនៅកណ្តាលទីក្រុង Kuala Lampur ប្រទេសម៉ាឡេស៊ី៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Kinki Ryusaki tattoo girl beautiful malaysia lifestyle