យោងតាមសារពត៌មានដែលចេញផ្សាយដោយគេហទំព័រ ស៊ីអិនអិន បានអោយដឹងថាចំនួន
អ្នកស្លាប់ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦៥២នាក់
នឹងរាប់រយនាក់ទៀតបាត់ខ្លួន បន្ទាប់ពីខ្យល់ព្យុះនេះបានបោកបក់ផុតពីភាគខាងត្បូងប្រទេស
នេះ។
បើតាមក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីនបានអោយដឹងថាខ្យល់ព្យុះ
នេះបានប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៤,០០០នាក់នឹងជិត ៤៧,០០០នាក់កំពុងស្ថិត
នៅក្នុងមជ្ឈមណ្ឌលភៀសខ្លួន។
ប្រធានាធិបតីហ្វីលីពីន Beningo Aquino នឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់តំបន់រងគ្រោះនៅ
ថ្ងៃអង្គារស្អែកនេះ។
គួរបញ្ជាក់ថាខ្យល់ព្យុះដែលបានបោកបក់ក្នុងកំរិត៧៥គីឡូមែត្រក្នុងមួយម៉ោងបានបោកបក់
មកកាន់ភាគខាងកើតនៃកោះ Palawan កាលពីយប់ថ្ងៃសៅរ៍ ហើយទឹកជំនន់ក៏បានកើតឡើង
បន្ទាប់ពីភ្លៀងបានបន្តធ្លាក់រយះពេលជាង១០ម៉ោង។
ប្រទេសសឹង្ហបុរីក៏នឹងផ្តល់ជំនួយចំនួន ៥០,០០០ដុល្លាអាមេរិកទៅកាន់រដ្ឋាភិបាលហ្វីលីពីន
ដើម្បីជួយដល់ជនរងគ្រោះផងដែរ។
អាជ្ញាធរហ្វីលីពីនបានកត់សំគាល់ថា ខ្យល់ព្យុះនៅក្នុងឆ្នាំ២០១១ នេះគឺជាគ្រោះមហន្តរាយ
ដ៏ធំបំផុតនៅក្នុងប្រទេសហ្វីលីពីន៕
ដោយ
វឌ្ឍនា