KCNA បានបញ្ចេញសម្លេង អំពាវនាវប្រជាជនទូទាំងប្រទេសកូរ៉េខាងជើង អោយសាមគ្គីគ្នា
ក្រោមការដឹកនាំរបស់កំពូលមេដឹកនាំវ័យក្មេង ដែលជាកូនប្រុសពៅរបស់លោក Kim Jong
Il ។
យោងតាមព័ត៌មានពី BBC បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េ
ខាងជើងបានអំពាវនាវអោយប្រជាជនកូរ៉េខាងជើងទាំងអស់ សាមគ្គីគ្នាក្រោមការដឹកនាំ
របស់លោក Kim Jong Un បន្ទាប់ពីឪពុករបស់លោក គឺលោក Kim Jong Il បានទទួលមរណ
ភាព។
KCNA បានចេញផ្សាយថា ៖ "បក្ខជន ទាហាន និងប្រជាពលរដ្ឋទាំងអស់ ចូរស្មោះត្រង់ ដើរ
តាមការដឹកនារបស់សមមិត្ត Kim Jong Un និងការពារ ពង្រឹងបន្ថែមទៀតនូវសមរភូមិឯក
ភាពរបស់បក្ស កងទ័ព និងសាធារណជន" ។
គួររំឮកថា ស្ថានភាពសុខភាពរបស់លោក Kim បានចាប់ផ្ដើមអាក្រក់ឡើងបន្ទាប់ពីជម្ងឺបេះ
ដូងបានរើឡើងកាលពីឆ្នាំ ២០០៨។ ប៉ុន្ដែ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Kim Jong Il
បានធ្វើការកែទម្រង់មួយចំនួន និងការរៀបចំសម្រាប់ផ្ទេរតំណែងទៅអោយកូនប្រុសពៅរបស់
ខ្លួនបានឡើងកាន់កាប់អំណាចជាផ្លូវការ និងដោយសមហេតុសមផល។
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៩ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា លោក
Kim Jong Il បានកំណត់ថា នឹងផ្ទេរតំណែងប្រធានរដ្ឋទៅអោយកូនប្រុសពៅរបស់ខ្លួនគឺលោក
Kim Jong Un ។
នៅក្នុងខែមេសា ឆ្នាំ ២០០៩ លោក Kim Jong Un ត្រូវបានជ្រើសតាំងចូលទៅកាន់តំណែង
មួយនៅក្នុងគណកម្មធិការការពារជាតិ។
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១០ Kim Jong Un ត្រូវបានដំឡើងឋានៈជាឧត្តមសេនី និងត្រូវបាន
កំណត់អោយកាន់កាប់តំណែង ជាអនុប្រធាននៃគណកម្មធិការកងទ័ពជាតិរបស់បក្សពលករ
កូរ៉េខាងជើង នៅពេលដែលគាត់មានអាយុ ២៧ឆ្នាំ។ ប្រការនេះ ត្រូវបានគេមើលឃើញថា ជា
ការរៀបចំផ្លូវសំខាន់មួយសម្រាប់អោយ Kim Jong Un ឡើងកាន់កាប់អំណាច់ជំនួសឪពុក
របស់ខ្លួន។
ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១១ ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់ប្រពភព័ត៌មានពីមន្ទីរស្រាវ
ជ្រាវបញ្ហាសន្ដិសុខជាតិ (RIINSA) នៃមហាវិទ្យាល័យការពារជាតិកូរ៉េខាងត្បូង បានអោយដឹង
ថា ឧត្តមសេនី Kim Jong Un អាចត្រូវបានតែងតាំងអោយឡើងកាន់កាប់តំណែងអនុប្រធាន
ទី ១ នៃគណកម្មធិការការពារជាតិកូរ៉េខាងជើងនៅឆ្នាំក្រោយ។
សារព័ត៌មាន Telegraph បានចេញផ្សាយថា ការចាកចេញរបស់លោក Kim អាចនិយាយបាន
ថា ត្រូវបានគេដឹងជាមុន ប៉ុន្ដែបញ្ហានេះនៅតែជាការភ័យបារម្ភមួយចំពោះប្រទេសជិតខាង
របស់ កូរ៉េខាងត្បូងមួយនេះ។ ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែ
ស្ថិតក្នុងស្ថានភាពមានសង្គ្រាម ដោយសារតែប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីសង្គ្រាមដែលបានអូសបន្លាយចាប់ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ
១៩៥៣។
ប្រធានាធិបតិកូរ៉េខាងត្បូង លោក Lee Myung Bak បានប្រកាសអោយកងទ័ព និងមូលដ្ឋាន
ទូត ស្ថិតនៅក្នុងភាពអាសន្ន។ ទោះជាយ៉ាងនេះក្ដី ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបាន
អោយដឹងថា មិនមានអ្វីខុសប្រក្រតិពីកងទ័ពកូរ៉េខាងជើងនោះទេ។
លោក Chung Young-Tae មានប្រសាសន៍ពីមន្ទីរឯកច្ឆ័ន្ទកូរ៉េខាងត្បូងថា ៖"នៅប្រទេសកូរ៉េ
ខាងជើង អាចនឹងមានការប្រទាញប្រទង់ដណ្ដើមអំណាច ប៉ុន្ដែ កងទ័ពក៏អាចនឹងគាំទ្រលោក
Kim Jong Un" ។
ចំណែកទំព័រ Reuters បានចេញផ្សាយថា នៅក្នុងដំណើរការនៃការរៀបចំផ្លូវសម្រាប់អោយ
Kim Jong Un ឡើងកាន់អំណាចនៅកូរេខាងជើង ប្រធានរដ្ឋនៃប្រទេសនេះបានយកចិត្តទុក
ដាក់ជាសំខាន់ទៅលើការពង្រឹងអំណាចរបស់ប្អូនស្រី និងប្អូនថ្លៃរបស់ខ្លួនដើម្បីបង្កើតបាន
ជា"សន្លឹកអាត់"ធំៗ ៣ ដែលត្រៀមខ្លួនជាស្រេចក្នុងការទទួលយកមេដឹកនាំថ្មីនេះ។
ក្រុមអ្នកវិភាគបានអោយដឹងថា Jong Un ត្រូវបានបណ្ដុះបណ្ដាលនូវសមត្ថភាពផ្នែកស៊ើប
ការណ៍សម្ងាត់ និងការដឹកនាំ ដែលប្រការនេះនឹងជួយអោយគាត់សម្រេចបានជោគជ័យនៅ
ក្នុងតំណែងជាអ្នកដឹកនាំថ្មីដូចឪពុករបស់ខ្លួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC, Telegraph, Reuters