CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំពិភពលោក ក៏ដូច តារាល្បីៗ ផ្ញើសាររំលែកទុក្ខ ដល់ប្រទេសហ្វីលីពីន

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងវត្តមានខ្បល់ព្បុះទីហ្វុង   ដែលត្រូវបានគេជឿថា ជាខ្បល់ព្យុះ
ដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងឆ្នាំ បានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតកើនឡើង
ដល់ជាង ១ ម៉ឺននាក់ហើយ ដោយនៅក្នុងនោះ  ជាង ៤  លាននាក់ផ្សេងទៀត បានទទួលរង
នូវផលប៉ះពាល់អវិជ្ជមាន ប្រឈមនឹងនឹងហានិភ័យ  ភាពស្រែកឃ្លាន និងបាត់បង់ផ្ទះសម្យែ
ងជាដើម ក្រោយពីមានការវាយប្រហារ មកភាគកណ្តាលប្រទេសហ្វីលីពីន កាលពីចុងសប្តា
ហ៍កន្លងទៅនេះ។

គួររំឭកផងដែរថា ជាមួយនឹងគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ បានញ៉ាំងអោយពិភពលោក
មានការតក់ស្លុតជាខ្លាំង​ ខណៈទំព័រសារព័ត៌មានល្បីៗបរទេសបានចាប់អារម្មណ៍ចុះផ្សាយ
ជាបន្តបន្ទាប់  នៅក្នុងទំព័រមុខរបស់ខ្លួន   ។ យ៉ាងណាមិញ ជាមួយនឹងភាពតក់ស្លុត ក៏ដូច
ជា ចែករំលែកនូវសមានទុក្ខដល់ក្រុមគ្រួសារនៃសព  ជាពិសេស  ប្រជាពលរដ្ឋរស់នៅក្នុង
ប្រទេសហ្វីលីពីនទាំងអស់នោះ មេដឹកនាំពិភពលោក  ក៏ដូចជា  បណ្តាតារាល្បីៗ បានផ្ញើ
សាររំលែកនូវសមានទុក្ខដ៏ក្រៀមក្រំមួយនេះ ដោយនៅក្នុងនោះ  មានអត្តន័យរួមដូចខាង
ក្រោម ៖

លោក John Kerry ជារដ្ឋលេខាធិការសហរដ្ឋអាមេរិក​ ៖ តាំងនាមអោយប្រជាជនអាមេរិក
ទាំងអស់ ខ្ញុំបាទពិតជាមានសេចក្តីរន្ធត់ជាខ្លាំង នៅពេលដែលបានដឹងឭព័ត៌មានមួយនេះ
ដូច្នេះ ឆ្លៀតនៅក្នុងឱកាសនេះ សហរដ្ឋអាមេរិក សូមចូលរួមចំណែករំលែកនូវសមានទុក្ខ
ដ៏ក្រៀមក្រំមួយនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋហ្វីលីពីនទាំងអស់   អាមេរិក ត្រៀមខ្លួន
រួចជាស្រេច  ក្នុងការពួតដៃសហការ  សាមគ្គីភាព   ជាថ្លុងមួយ   ក្នុងការចុះជួយសង្គ្រោះ
ខណៈទូតរបស់យើងប្រចាំប្រទេសហ្វីលីពីន  និងបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ
ប្រទេសនេះ។

លោកប្រធាន Valerie Amos  តំណាងអោយអង្គការសហប្រជាជាតិ  ទទួលបន្ទុកមនុស្ស
ធម៌ ៖ ខ្ញុំពិតជាសោកស្តាយជាខ្លាំង ចំពោះរបាយការណ៍អះអាងអោយដឹងថា ប្រទេសនេះ
រងគ្រោះយ៉ាងខ្លាំង បណ្តាលមកពីខ្យល់ព្យុះធម្មជាតិទីហ្វុង ឈ្មោះ ហាយយ៉ាន់ នៅក្នុងប្រ
ទេសហ្វីលីពីន។ អង្គការសហប្រជាជាតិ ​​  នៅតែបន្តគាំទ្រ​ ក្នុងការឆ្លើយតបទៅនឹងតម្រូវ
ការជាចាំបាច់ណាមួយ ពីសំណាក់ប្រទេសនេះ ក្នុងការស្នើសុំពីសហគមន៍អន្តរជាតិ។

បន្ថែមពីលើនេះ ក៏មានសាររំលែកទុក្ខមួយចំនួនផ្សេងទៀតផងដែរ ពីសំណាក់តារាពិភព
លោកល្បីមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះរួមមាន  នាង  Rihanna ជាតារាចម្រៀង
លោក Kevin Bacon ជាតារាសម្តែងផងដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Click2houston


Tags: Typhoon Haiyan Philippines Asia Natural Disaster