Drake ថ្មីៗនេះកំពុងតែមានបញ្ហាជាមួយនឹង Chris Brown ទៀតហើយដោយសារតែបញ្ហាដដែល
ដូចជាកាលពីមុនគឺដោយសារស្រី។
ហើយជាមួយគ្នានេះផងដែរ Chris បានបែកផ្លូវពីសង្សារសញ្ជាតិដើមវៀតណាមរបស់គេហើយគឺ
Karrueche Tran ដោយគេគិតថានាងកំពុងតែទាក់ទងជាមួយ Drake ទោះជានាងខំពន្យល់គេទាំង
២ មិនមានអ្វីពាក់ព័ន្ធនឹងគ្នាក៏ដោយ។ Chris បានលុបរាល់រូបថតរបស់គេនិងមិត្តស្រីចោលទាំងអស់
ពីក្នុង Twitter និង Instargram។
បើនិយាយពីរឿងរ៉ាវរបស់ Chris និង Drake នេះមិនមែនជាលើកទី ១ នោះទេព្រោះមើលទៅ Chris
ដូចជាមិនសប្បាយចិត្តជាមួយ Drake តាំងពីដើមមកព្រោះ Chris គេបានចូលសិល្បះតាំងពីអាយុ
១៧ ១៨ ឆ្នាំហើយបានចេញច្រើនអាល់ប៊ុម និងរាប់សិបបទមកហើយ ប៉ុន្តែចំពោះ Drake គ្រាន់តែ
ត្រូវបាន Lil Wayne នាំចូល Young Money ហើយចេញបាន ១ អាល់ប៊ុមដំបូងនោះស្រាប់តែអាច
វ៉ាខ្លួនបានទាំងចំណូល និងភាពល្បីល្បាញ។ មិនត្រឹមតែប៉ុណ្ណោះ Chris មានបញ្ហាជាមួយនឹង Drake
ដោយកាលពីមុនពេលដែលគេបែកពី Rihanna គេបានចោទថា Drake បានមកញ៉ែមិត្តស្រីរបស់ខ្លូន
ហើយក្រោយពីពេលដែល Drake និង Rihanna បានចេញបទចម្រៀង What's My Name រួមគ្នាមក
នោះក៏ធ្វើអោយមានបញ្ហាធំតែម្ដងដែលបណ្ដាលអោយមានហិង្សារវាង Chris និង Rihanna។
ហើយមកដល់ពេលនេះគឺ ១ រឿងទៀតហើយចាំមើលថាតើវានឹងក្លាយជាយ៉ាងណា ព្រោះប៉ុន្មាន
ខែកន្លងមកនេះគែសង្កេតឃើញ Chris កំពុងតែតាមញ៉ែ Rihanna។ តើ Rihanna អាចព្រមអត់ទោស
អោយអតីតមិត្តប្រុសរូបនេះបានទេ?
ដោយ៖ ម៉ូកា
ប្រភពពី៖ Hollywoodlife