ទូរស័ព្ទរបស់ប៉ូលិសម្នាក់ ដែលតារាចម្រៀងស្រីល្បីឈ្មោះ Rihanna អចេតនាធ្វើឲ្យជ្រុះពីដៃ ត្រូវបាន ដាក់ឲ្យដេញថ្លៃនៅលើ eBay ហើយអ្នកឈ្នះក្នុងការដេញថ្លៃទូរស័ព្ទ បានត្រៀមខ្លួនជាស្រេច ក្នុងការ ប្រគល់ទឹកប្រាក់ចំនួន ៦៦៥០០ ដុល្លារ ។
តារាចម្រៀង pop បានមកចូលរួមទស្សនាការប្រកួតបាល់បោះរវាង Clippers និង Thunder កាលពីចុង សប្តាហ៍មុននេះ នៅទីក្រុង Los Angeles (អាមេរិច)។ អ្នកដែលអង្គុយក្បែរតារាចម្រៀង Rihanna បាន ស្នើសុំនាងថតរូប selfie ជាមួយគាត់។ ជាក់ស្តែង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានអចេតនា ធ្វើ ឲ្យជ្រុះទូរស័ព្ទរបស់បុរសម្នាក់នោះ ដែលក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណបានថា លោកគឺជា នាយកនៃនាយកដ្ឋានប៉ូលិសទីក្រុង Los Angeles ដែលមានឈ្មោះថា Steve Soboroff។
ពេលនោះ Soboroff ក៏បានប្រាប់ឲ្យ Rihanna ចុះហត្ថលេខានៅលើសំបកខាងក្រោយទូរស័ព្ទ និងយក វាទៅដាក់លក់នៅលើគេហទំព័រ eBay។ ទូរស័ព្ទ iPhone ត្រូវបានបែកអេក្រង់ទៅហើយនោះ ស្រាប់តែ ត្រូវបានគេដេញថ្លៃឡើងដល់ចំនួន ៦៦៥០០ ដុល្លារសហរដ្ឋអាមេរិច។ Soboroff បានសម្រេចចិត្ត យក ចំនួនទឹកប្រាក់ទាំងអស់ ដែលបានមកពីការលក់ទូរស័ព្ទនោះ ប្រគល់ទៅឲ្យកម្មវិធីបណ្តុះបណ្តាល LAPD Cadet។ ទន្ទឹមនឹងនោះ Rihanna ក៏បានចូលរួមចំណែក បន្ថែមពីលើនោះ នូវចំនួនទឹកប្រាក់ ២៥០០០ ដុល្លារ ដល់ LAPD Cadet ទៀតផងដែរ៕
Rihanna អចេតនាធ្វើឲ្យជ្រុះទូរស័ព្ទ
iPhone តំលៃតែ ២០០ ដុល្លារ ដែលបែកអេក្រង់ ស្រាប់តែត្រូវបានគេដេញថ្លៃ ឲ្យដល់ ៦៦៥០០ ដុល្លារ
Rihanna និង Steve Soboroff
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress