CamNews

ប្រទេសចិន ជឿជាក់លើមេដឹកនាំថ្មីរបស់កូរ៉េខាងជើង

កាលពីថ្ងៃទី 19 កន្លងទៅ ប្រទេសចិនបានបង្ហាញនូវភាពជឿជាក់ទៅលើមេដឹងនាំថ្មីរបស់
កូរេខាងជើង បន្ទាប់ពីប្រធានរដ្ឋ លោក Kim Jong-il បានទទួលមរណភាព ដោយក្រុង ប៉េ
កាំង បានសន្យាថា នឹងគាំទ្រក្រុង Pyongyang ខណៈពេលប្រទេសកូរេខាងជើងកំពុងស្ថិត
នៅក្នុងដំណាក់កាលនៃការផ្ទេរអំណាច។


ប្រជាជនកូរ៉េខាងជើង កំពុងគោរពចំពោះវិញ្ញាណក្ខ័ន្ធមេដឹកនាំរបស់ខ្លួន

ក្រុមមេដឹងនាំនៃប្រទេសចិន បានធ្វើការប្រកាសមួយដែលត្រូវបានផ្សាយតាមកញ្ចក់ទូរ
ទស្សន៍ជាតិ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយពីលោក Kim Jong-il កំពូលមេដឹកនាំកូរ៉េខាងជើងបាន
ទទួលមរណភាពដោយសារជម្ងឺបេះដូង នៅក្នុងពេលដែលលោកកំពុងធ្វើដំណើរត្រួតពិនិត្យ
តាមរថភ្លើងមួយនៅខាងក្រោយរដ្ឋធានី Pyongyang ថា ៖ �យើងពិតជាមានការក្ដុកក្ដួលចិត្ត
និងសូមរំលែកទុក្ខយ៉ាងស្មោះបំផុតសម្រាប់ប្រជាជនកូរ៉េខាងជើងទាំងមូល �។

ប្រកាសនេះរបស់ប្រទេសចិនបានហៅលោក Kim Jong-il ថាជាមេដឹកនាំដ៏អស្ចារ្យរបស់
ប្រទេសកូរ៉េខាងជើង និងជាមិត្តរបស់ប្រទេសចិន។

�យើងខ្ញុំជឿជាក់លើប្រជាជនកូរ៉េខាងជេង ថានឹងធ្វើទៅតាមបំណងរបស់សមមិត្ត Kim
Jong-il និងសាមគ្គីគ្នាក្រោមការដឹកនាំរបស់បក្សពលករកូរ៉េខាងជើង រួមជាមួយនឹងមេដឹក
នាំថ្មីគឺលោកz Kim Jong-un ដើម្បីធ្វើអោយការឈឺចាប់ក្លាយជាកម្លាំងដ៏រឹងមាំ។�

�យើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន និងកូរ៉េ
ខាងជើង នឹងត្រូវបានធ្វើអោយប្រសើរ និងរីកចម្រើនជាងមុន�។

នៅក្នុងអំឡុងពេល ១៨ខែកន្លងទៅ ប្រធានរដ្ឋ លោក Kim Jong-il កម្រនឹងចេញទៅក្រៅ
ប្រទេស ប៉ុន្ដែគេបានដឹងថា លោកក៏ធ្លាប់ធ្វើដំណើរទៅទស្សនកិច្ច ៤លើកនៅប្រទេសចិន
ផងដែរ។

យោងតាមទិន្នន័យរបស់កងទ័ពជើងទឹកប្រទេសចិនបានអោយដឹងថា ប្រទេសចិនបាន
លើកឡើងនូវគំនិតច្នៃប្រឌិតជាច្រើន ក្នុងការជម្រុញអោយមានការធ្វើវិនិយោគទ្វេភាគីបាន
ឡើងដល់ ៣,១ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០១១ កើនឡើង ៨៧% បើ
ធៀបនឹងឆ្នាំកន្លង។

ប្រទេសចិននៅតែផ្ដល់ជំនួយដល់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេល ២ឆ្នាំកន្លង ដោយ
មិនអើចំពោះភាពតានតឹងនៅក្នុងតំបន់ និងការដាក់ទណ្ឌកម្មទៅលើប្រទេសកុម្មុយនិស
ផ្ដាច់ការមួយនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: chinainternational newsnorth korea