CamNews

ទូរស័ព្ទ 

បើសិន Steve Jobs នៅរស់, Apple នឹងមិន...

វាជាសំដីត្អូញត្អែរ ពោរពេញដោយការសោកស្តាយយ៉ាងខ្លាំង ដែលយើងតែងតែស្តាប់ឭពេលមាន
ព្រឹត្តិការណ៍បង្ហាញខ្លួនផលិតផល រឺសេវាកម្មរបស់ Apple, ជាពិសេសពេល iPhone 5 បង្ហាញខ្លួន។

ពាក្យមួយឃ្លាដែលនិយាយថា "Steve Jobs នឹងមិន..." កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ
ដែលបានសម្តែងពីការអស់សង្ឃឹមរបស់អ្នកគាំទ្រ Apple នៅលើ Facebook និង Twitter។

នេះជាសំដីរបស់អ្នកគាំទ្រម្នាក់ ក្នុងចំណោមអ្នកគាំទ្រជាច្រើននាក់ទៀត ដែលគាំទ្រ Apple

ក្រោយពី Steve Jobs បានលាចាកលោកនេះទៅកាលពីថ្ងៃទី 5/10/2011, Apple បានប្រារព្ធនូវពិធី
ធំៗមួយចំនួនដូចជា ការដាក់បង្ហាញខ្លួន iPad 2012,  WWDC ប៉ុន្តែពិធីដែលមនុស្សជាច្រើននាក់រង់
ចាំយ៉ាងអន្ទះសារជាងគេនោះគឺ ការបង្ហាញខ្លួនរបស់ iPhone 5។ ជាក់ស្តែង ពិធីនោះប្រែជាពិធីប្រកប
ដោយភាពធុញទ្រាន់, ដដែលៗ និងវែងអន្លាយដែលធ្វើឲ្យមនុស្សជាច្រើននាក់លាន់មាត់ថា: "កាន់តែ
មើលការបង្ហាញនេះ កាន់តែនឹកដល់ Steve Jobs។  ទៅណាអស់ហើយភាពប៉ិនប្រសព្វ? ទៅណា
អស់ហើយពាក្យសំដីដែលនិយាយធ្វើឲ្យអ្នកស្តាប់ស្ទើរតែភ្លេចដកដង្ហើម? ទៅណាអស់ហើយភាព
អស្ចារ្យដែលធ្វើឲ្យអ្នកទស្សនារំភើបចិត្តខ្លាំងនោះ?"


វីរបុរស Apple Steve Jobs(ឆ្វេង), Tim Cook នាយកប្រតិបត្តិ Apple សព្វថ្ងៃ(ស្តាំ)

នៅពេល iPhone 5 មានមុខនៅលើទីផ្សារ កំហុសជាច្រើនបានកើតមានជាបន្តបន្ទាប់ និងបានធ្វើឲ្យ
មនុស្សជាច្រើននាក់មានការខឹងសម្បារ ហើយបាននិយាយថា បើសិនជា Steve Jobs នៅរស់ គាត់
នឹងមិនទទួលយកភាពអន់ និងដាក់ឲ្យប្រើប្រាស់កម្មវិធីផែនទីបង្ហាញផ្លូវដូច្នេះនៅលើ iOS 6 ឡើយ,
គាត់នឹងមិនបោះបង់សេវាកម្ម YouTube ឡើយ, គាត់នឹងបញ្ឈប់ការងារ Tim Cook...

ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួនបន្ថែមទៀតបង្ហាញពីការសោកស្តាយ ការចាកចេញគ្មាន
ថ្ងៃត្រលប់វិញរបស់ Steve Jobs  ដែលត្រូវបានមនុស្សជាច្រើននាក់សរសេរនៅលើ Facebook ក៏ដូច
ជា Twitter របស់ពួកគេ។ សូមទស្សនាដូចខាងក្រោម ៖

ចុះសំរាប់ប្រិយមិត្តនៅក្នុងប្រទេសកម្ពុជាយើងវិញ មានការសោកស្តាយ និងនឹក Steve Jobs ដូចអ្នក
ខាងលើទាំងអស់គ្នានេះទេ?

ដោយ៖ សិលា
ប្រភព៖ VE


Tags: Steve Jobs alive Apple never have tim cook smartphone hightech