CamNews

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅហ្វីលីពីនកើនឡើង ដល់៩៥៧នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះត្រូពិចដែលមានឈ្មោះ វាស្ស៊ី ដែលបានវាយប្រហារមក
លើភាគខាងត្បូងប្រទេសហ្វីលីពីនបានកើតឡើងដល់ ៩៥៧នាក់ ដែល ៤៩នាក់ទៀតកំពុង
តែបាត់ខ្លួន និងដំណាំជិត ២លាន បេស៊ូ ដែលស្មើរនិង ៤៥,៤៩៥ដុល្លា ត្រូវបានបំផ្លាញ។

ទីស្តីការគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីនបានប្រកាសថាអ្នកស្លាប់ភាគច្រើនមកពី
ខេត្តចំនួន២ដែលរួមមានខេត្ត មីសាមីស អូរៀនថល និង ឡាណូវ ដេល ណ៉ត។
គ្រួសារប្រមាណជាង ៦០,០០០ ដែលស្ថិតក្នុងភាគខាងត្បូងប្រទេសហ្វីលីពីនត្រូវគ្មានទីជំរក
ដោយសារតែទឹកជំនន់ និងការបាក់ដី។

នាយកដ្ឋានសុខុមាលភាពសង្គមបានបញ្ជូនទឹកប្រាក់ចំនួន ៨.២លានបេស៊ូ ស្មើរនិង ១៨៦,
៥៣៣ ដុល្លាអាមេរិកដើម្បីជួយសង្រ្គោះដល់គ្រួសាររងគ្រោះដោយសារខ្យល់ព្យុះនេះ។
គួរបញ្ជាក់ថាខ្យល់ព្យុះដែលបានបោកបក់ក្នុងកំរិត៧៥គីឡូមែត្រក្នុងមួយម៉ោងបានបោកបក់
មកកាន់ភាគខាងកើតនៃកោះ Palawan កាលពីយប់ថ្ងៃសៅរ៍ ហើយទឹកជំនន់ក៏បានកើតឡើង
បន្ទាប់ពីភ្លៀងបានបន្តធ្លាក់រយះពេលជាង១០ម៉ោង ហើយការពីម្សិលមិញនេះប្រទេសសឹង្ហបុរី
ក៏ឮបានផ្តល់ជំនួយចំនួន៥០,០០០ដុល្លាអាមេរិកទៅកាន់រដ្ឋាភិបាលហ្វីលីពីនដើម្បីជួយដល់
ជនរងគ្រោះផងដែរ៕

ដោយ វឌ្ឍនា

Tags: deathphilippinewashi957