CamNews

គ្រួសារដ៏អាថ៌កំបាំងរបស់លោក Kim Jong-il

ភាពអាថ៌កំបាំងតែងគ្របដណ្ដប់លើគ្រួសារលោក Kim Jong-il កំពូលមេដឹកនាំកូរ៉េខាងជើង
រួមជាមួយនឹងសមាជិកក្រុមគ្រួសារ​ ដែលបានកាន់កាប់អំណាចដ៏កំពូលរបស់កូរ៉េខាងជើង
ចាប់តាំងពីឆ្នាំ ១៩៤៨ ។ ព័ត៌មាន និងរូបភាពនៃក្រុមគ្រួសារត្រកូល Kim នេះ ក៏ត្រូវបានគេ
ដឹងដោយកម្រ។


ក្នុងតារាខាងលើ បានបង្ហាញថា លោកប្រធានរដ្ឋ Kim គឺជាកូនរបស់អតិតប្រធានរដ្ឋនៃប្រ
ទេសកូរ៉េខាងជើង លោក Kim Il Sung និងលោកស្រី Kim Jong-suk ។ លោក Kim មានប្រ
ពន្ធ៤ គឺ លោកស្រី Kim Young-sook, Song Hye-rim, Ko Young-hee, Kim Ok និងមានកូន
៤នាក់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនោះគឺកូនស្រីឈ្មោះ Kim Sul-song និងកូនប្រុស
Kim Jong-nam, Kim Jong-chul និង Kim Jong-un ។



ចំណែកតារាងនេះវិញបង្ហាញច្បាស់ពីក្រុមគ្រួសាររបស់ប្រធានរដ្ឋ Kim Jong Il ក្នុងនោះ បាន
បង្ហាញថា លោក Kim Jong Il មានប្អូនស្រីម្នាក់ឈ្មោះ Kim Kyong-hui (Kim Kyung-hee)។
រូប ៖ BBC



នេះគឺជាតារាងដែលបង្ហាញច្បាស់ និងគ្រប់គ្រាន់បំផុត ស្ដីពីសមាជិកនៃក្រុមគ្រួសារត្រកូល
Kim ។ អតិតប្រធានរដ្ឋ លោក Kim Il Sung ប្រពន្ធផ្សេងមួយទៀតគឺលោកស្រី Kim Song-ae
ដែលមានកូនជាមួយគ្នាចំនួន ៣នាក់។ កូនៗទាំងអស់របស់លោក Kim Jong Il ក្រោយពីកូន
ទាំង ៤នាក់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនោះ គឺពុំមានកូនមួយណាផ្សេងទៀតមាន
រូបនៅក្នុងតារាងគ្រួសាររបស់លោកនោះទេ។ រូប ៖ Yonhap


លោកប្រធានរដ្ឋ Kim Il Sung (១៩១២ -១៩៩៤) គឺជាអ្នកបង្កើតរដ្ឋាភិបាលកូរ៉េខាងជើងកាល
ពីឆ្នាំ ១៩៤៨។ គាត់គឺជាអ្នកបង្កើតទ្រីស្ដី ឬមនោគមវិជ្ជាបែបម្ចាស់ការនៅកូរ៉េខាងជើង លោក
ត្រូវបានគេលើកដំកើងថាជាអ្នកដឹកនាំដ៏មហិមា ឬជាប្រធានរដ្ឋជាអមតរបស់កូរ៉េខាងជើង។
នៅក្នុងរយៈពេល ៥ទសវត្សនៃការដឹងនាំកូរ៉េខាងជើង លោកបានឡើងកាន់កាប់មុខដំណែង
ធំៗជាបន្ដបន្តាប់គឺ នាយករដ្ឋមន្ដ្រី ប្រធានរដ្ឋ និងអគ្គលេខធិការនៃបក្សពលករ។ រូប ៖Time


លោកស្រី Kim Jong-suk ភរិយារបស់លោកអតិតប្រធានរដ្ឋ Kim Il Sung ។ លោកស្រីគឺជាអ្នក
មានឈ្មោះល្បីនៅក្នុងការបំពេញបេសកកម្មនានា ហើយក៏ជាម្ដាយបង្កើតរបស់ប្រធានរដ្ឋ
Kim Jong Il ។លោកស្រីបានទទួលមរណភាពខណៈពេលកំពុង"ឆ្លងទន្លេ" នៅឆ្នាំ ១៩៤៩
ដែលពេលនោះ លោកស្រីមានអាយុ ៣១ឆ្នាំ។ រូប ៖ KCNA


លោក Kim Jong-il បានក្លាយជាមេដឹកនាំប្រទេសកូរ៉េខាងជើងចាប់ពីឆ្នាំ ១៩៩៤ បន្ទាប់ពី
អតិតប្រធានរដ្ឋ លោក Kim Il Sung បានទទួលអនិច្ចកម្ម។ លោក Kim Jong-il កម្រនឹងធ្វើ
ដំណើរទៅកាន់ប្រទេសក្រៅ ប៉ុន្ដែនៅក្នុងការធ្វើដំណើរដ៏កម្រនោះ គាត់តែងធ្វើដំណើរ
ដោយរថភ្លើងពាសដែកពិសេសរបស់គាត់។ កាលពីថ្ងៃទី ១៧ខែធ្នូ មេដឹកនាំដែលមានវ័យ
៦៩ឆ្នាំនេះ បានទទួលមរណភាពនៅលើរថភ្លើងមួយខ្សែ ខណៈដែលគាត់កំពុងធ្វើដំណើរ
ត្រួតពិនិត្យប្រទេសរបស់លោក។ រូប ៖ EPA


លោក Kim Jong Il មានប្អូនស្រីម្នាក់គឺលោកស្រី Kim Kyong-hui ។ រួមជាមួយនឹងស្វាមីរបស់
លោកស្រីគឺលោក Chang Song-taek ត្រូវបានគេមើលឃើញថា នឹងគាំទ្រលោក Kim Jong-
un ក្នុងការដឹកនាំប្រទេសនៅក្នុងពេលខាងមុខ។ រូបថតច្បាស់របស់លោកស្រី Kim Kyong-
hui កម្រនឹងត្រូវបានគេឃើញ។ ចំណែកអ្នកទី ៣នៅក្នុងរូបថតខាងលើនេះគឺលោកស្រី Kim
Ok ប្រពន្ធទី ៤ របស់លោក Kim Jong Il ។ រូប ៖ Chosun Ilbo


កូនប្រុសច្បងរបស់លោក Kim Jong Il គឺលោក Kim Jong-nam ។ បុរសវ័យ ៣៩ ឆ្នាំនេះ គឺ
ជាកូនរបស់លោក Kim Jong Il ជាមួយភរិយាទី ២ របស់គាត់គឺលោកស្រី Song Hye-rim ។
លោក Jong-nam មិនទទួលបានក្ដីស្រឡាញ់ច្រើនពីលោក Kim Jong Il នោះទេ ដោយសារ
តែត្រូវបានជប៉ុនបញ្ជូនមកស្រុកវិញ ព្រោះបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ នៅពេល
ដែលគាត់ចង់ទៅ Tokyo Disneyland ។ រូប ៖ AP


លោកស្រី Ko Young-hee គឺជាប្រពន្ធទី ៣របស់លោក Kim Jong Il ។ លោកស្រីបានកើតនៅ
Osaka ប្រទេសជប៉ុន និងបានមកនៅប្រទេសកូរ៉េខាងជើងកាលពីដើមទសវត្សទី ៦០។
លោកស្រីធ្លាប់ជាអ្នករបាំប្រចាំរដ្ឋធានី Pyongyang ។ លោកស្រី Ko Young-hee គឺជាម្កាយ
បង្កើតរបស់ Kim Jong-un ដែលជាអ្នកត្រូវឡើងកាន់កាប់អំណាចជំនួសលោក Kim Jong Il។
លោកស្រី Ko Young-hee បានទទួលមរណភាពក្នុងឆ្នាំ ២០០៤ ដោយជម្ងឺមហារីក។
រូប ៖ Nanoomi


ឧត្តមសេនី Kim Jong-un គឺជាសមាជិកទី ៣របស់គ្រួសារត្រកូល Kim ដែលនឹងឡើងកាន់
កាប់អំណាចនៅកូរ៉េខាងជើង។ មានព័ត៌មានដ៏តិចតួចស្ដីពីវ័យកុមារ និងវ័យសិក្សារបស់
Kim Jong-un ។ ឧត្តសេនីផ្កាយមាស ៤រូបនេះ ត្រូវបានគេដឹងថា ធ្លាប់បានទៅសិក្សានៅ
ប្រទេស ស៊្វីស ជាមួយនឹងឈ្មោះក្លែងក្លាយ។ ពេលនោះ បុរសនេះត្រូវបានគេនិយាយថា
ជាមនុស្សកំសាក។ ឆ្នាំ ២០១០ Kim Jong-un បានលេចធ្លោនៅក្នុងឆាកនយោបាយនៃ
ប្រទេសកូរ៉េខាងជើង ក្រោយពេលដែលគាត់ត្រូវបានតែងតាំងជាឧត្តមសេនីផ្កាយមាស
៤ និងបានទទួលភារកិច្ចសំខាន់ៗរបស់ប្រទេសជាតិ។ បុរសនេះ ត្រូវបានគេយល់ថា មាន
ចំណុចជាច្រើនដែលដូចទៅនឹងលោក Kim Jong Il ព្រមទាំងត្រូវបានសង្ឃឹមថា នឹងបន្ដ
ដឹកនាំ "ប្រទេសរបស់គ្រួសារ" តាមបំណងឪពុករបស់ខ្លួន៕ រូប ៖ AFP

ដោយ ៖ សូរីយ៉ា
ប្រភប ៖ AFP/AP/KCNA

Tags: koreainternational newskim jong il