(ភ្នំពេញ)៖ មង្គលការរបស់ប្អូនស្រី តារាសម្តែងចាស់វស្សា នៅតែរក្សាបាន ភាពល្បីល្បាញ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌល កោះពេជ្រអាគា G កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ គឺបានអញ្ជើញភ្ញៀវចូលរូមយ៉ាងច្រើនកុះករ ដែលភាគច្រើនសុទ្ធសឹងតែអ្នកសិល្បៈល្បីៗ និងអ្នកជំនួញត្រូវជាមិត្តភក្តិរាប់អាន ជាមួយគូស្នេហ៍លោក ហេង ឡុង ចូលរួមលើសពីការរំពឹងទុក ។
នៅក្នុងមង្គលការប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលកូនក្រមុំមានឈ្មោះថា ចន ពេជ្រកញ្ញារតនា ហើយត្រូវជាគូអនាគតរបស់កូនកំលោះ ឈ្មោះ ហ៊ួ សម្បត្តិ បានព្រឹត្តទៅយ៉ាងមានភាពសប្បាយរីករាយ ដោយគេសង្កេតឃើញមានវត្តមាន របស់តារាចម្រៀង-សម្តែងស្រីប្រុសខ្មែរល្បីៗជាច្រើនដួងចូលរួមអបអរ បង្កបរិយាកាសសប្បាយរីករាយ ផ្អើលអស់អ្នកសិល្បៈដទៃទៀត។
នៅក្នុងពិធីមង្គលការនេះ បើសង្កេតមើលពីទឹកមុខ អ្នកនាង ចន ច័ន្ទលក្ខិណា និងម្តាយខាងកូនក្រមុំ ហាក់មានភាពសប្បាយរីករាយ រំភើបចិត្តខ្លាំងរីកមុខរីកមាត់ដូចគ្រាប់ជី ពេលឃើញ វត្តមានភ្ញៀវចូលរួមយ៉ាងច្រើន ស្ទើរតែរគ្មានបាត់មុខនរណាម្នាក់សោះនោះ ចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីមង្គលការកូន និងប្អូនស្រី ដែលចំណាយលុយ អស់ខ្ទង់រាប់ម៉ឺនដុល្លារ។
សូមទស្សនារូបភាពទាំងស្រុង ជាមួយ Khmertalking ៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង