CamNews

តារា 

ចន ច័ន្ទលក្ខិណា ត្រូវ​ក្មេង​ស្រីម្នាក់​ ស្នើ​កុំ​ឲ្យ​លូក​ដៃ​ក្នុង​រឿង​នយោ​បាយ​ និង​​យល់​​​ថា ជា

(ភ្នំពេញ)៖ ប្រធានសមាគម ​«មិត្តសិល្បៈ​ស្ម័គ្រចិត្តជួយសង្គម» និងជាតារាសម្តែងអ្នកនាង ចន ច័ន្ទ​លក្ខិណា ត្រូវបានក្មេងស្រីម្នាក់ ប្រើប្រាស់ Acount Facebook ឈ្មោះ Ly Chanvatey បា​នសរ​សេ​​របង្ហោះសាររិះគន់ និងស្នើ​ឲ្យអ្នកនាងកុំលូកដៃ ក្នុងឆាកនយោបាយទៀតល្អជាង ព្រោះក្មេងស្រីម្នាក់នោះ និយាយថា​អ្នកនាង ចន ច័ន្ទ​លក្ខិណា នៅមានចំណុចខ្សោយខ្លាំងណាស់ ក្នុងរឿង​នេះ​។

ម្ចាស់ Acount Facebook ឈ្មោះ Ly Chanvatey បានសរសេរបង្ហោះថា «នាងខ្ញុំ លី ច័ន្ទវត្តី សូមផ្តាំទៅបងស្រី ចន ច័ន្ទលក្ខិណា យកល្អកុំលូកដៃ​ក្នុងរឿងនយោបាយអី បើបងនិយាយអត់ដឹងអីផងហ្នឹង គឺវាបង្ហាញពីកំសោយ​នៃការយល់ដឹងរបស់បង កាន់តែច្បាស់ឲ្យមហាជន សើ​ចចំ​អកទៅវិញទេ បងលាងគូទខ្លួនឯង​សិន ចាំបងនិយាយរឿងនេះ ខ្ញុំមិនឃាត់បងនិយាយ​ពីនយោ​បាយទេ តែបងត្រូវមានការយល់ដឹង​ជាងក្មេង​តិចទៀតណា ព្រោះទស្សនៈបង វាដូចជាអាចារ្យតាថេស និងអាឡាគេធឺពេក!»។

ប្រភពពីក្មេងស្រីដដែលនេះ បានបន្តថា «ចាំទេ​លោក អេង រិទ្ធី លោក សាពូន មីដាដា និង លោក ករុណា ពេជ្រ សង្ឃឹមថា ប្រជាប្រិយភាពបង​នៅតែមាន បើបងមិនបញ្ចេញ​យោបល់ ដ៏ល្ងង់ខ្លៅរប​ស់បង ហើយបើជ្រុលតំណាងឲ្យស្ត្រី ស្វែងរកយុត្តិធម៌ឲ្យស្ត្រីខ្មែរ​ និង​ជាប្រធានមាគមសិល្បៈខ្មែរផងនោះ សូមបងជួយស្វែងរកឲ្យ​អ្នកមីង ពិសិទ្ធ ពីលីកា, អ្នកមីង តាត ម៉ារីណា, ប​ង​​ស្រី ទូច ស៊ុននិច និង បងស្រី ពៅ បញ្ញាពេជ្រ ផង បានទេ? »។

ម្ចាស់ Acount Facebook ឈ្មោះ Ly Chan​vatey ខាងលើបានបន្ថែមថា «ព្រោះពួកគាត់ទើបជា​ជនរងគ្រោះពិតប្រាកដ មិនមែនឈុតឆាកល្ខោន ហើយជាតារារួមអាជីពផង យល់បាន? ចាំណា​បង​ខ្ពស់ដោយសាអ្នកគាំទ្រ តែប្រយ័ត្នធ្លាក់បាក់កដល់បាត ក៏ដោយសារអ្នកគាំទ្រ ដែលនេះគ្រាន់តែ​ជា​យោបល់របស់ខ្ញុំ តែប៉ុណ្ណោះ ក្នុងនាមអ្នកគាំទ្របងមួយរូប (ពីមុន)!»។

យ៉ាងណាមិញ ក្រោយពីមានការលើកឡើង ពីសំណាក់ក្មេងស្រីម្ចាស់ Acount Facebook ឈ្មោះ​ Ly Chanvatey នេះដែរ គេនៅពុំទាន់ឃើញមានប្រតិកម្ម ឆ្លើយតបណាមួយ ពីសំណា​ក់តារាស​ម្តែ​​​ង​ អ្នកនាង ចន ច័ន្ទលក្ខិណា នៅឡើយទេ ខណៈថ្មីៗនេះ នាងទើបចេញសេចក្តីថ្លែងការណ៍ ប្រ​កា​សប្តឹងម្ចាស់ Acount Facebook មួយមានឈ្មោះ​ថា «រាជ្យបុត្រ សូរ្យកាយ» បន្ទាប់ពីចេញវីដេអូ ជេ​របញ្ចោរខ្លាំងៗ លើរូបនាងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhorn chanleakena