(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះកំហឹង ខឹងរហូតឈានដល់ការគំរាមប្តឹងម្ចាស់ Acount Facebook មួយមានឈ្មោះថា «វឿន ចាន់វីរៈបុត្រ» ឡើងតុលាការ ក្រោយពីបុរសម្នាក់នោះ បាន Comment ជេរនាងថា «ជាស្រីក្បត់ប្តី» រួចមកមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ តារាស្រីសម្បូររឿងអាស្រូវ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសស្វែងរកមុខបុរសម្នាក់ ដែលមានពាក់ឯកសណ្ឋាន មន្រ្តីយោធាស័ក្តិ១ ដែលបានផ្ញើសារជេរប្រមាថ និងគំរាមនាងតាមហ្វេសប៊ុក។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប្រមាណ៣ម៉ោងមុននេះ បានសរសេរបង្ហោះភ្ជាប់មកជាមួយពាក្យសម្តី ម្ចាស់របស់ Account Facebook ដែលជេរប្រមាថមកថា «ខ្ញុំត្រូវការរកអត្តសញ្ញាណទាហានម្នាក់នេះ គេនិយាយមកដូចអាងអំណាច នរណាជាឪពុកម្នាក់នេះ ហើយលោកណាជាមេម្នាក់នេះ ខ្មែរមានទាហានឈ្លើយបែបនេះ ? ចង់រកមុខអ្នកអាងអំណាចម្នាក់នេះ បើខ្លាំងចេញមុខជួបខ្ញុំតទល់ លោកទាហានអស្ចារ្យ!»។
ការផ្ទុះកំហឹង រហូតខឹងដាច់ក្បាលដាច់កន្ទុយ និងប្រកាសជួបមុខផ្ទាល់ ជាមួយម្ចាស់ Account Facebook ប្រើឈ្មោះថា Bong Haru ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីឈ្មោះនេះ បានសរសេររបៀបវាយប្រហាបញ្ឆិតបញ្ឆៀង ហាក់ចង់សំដៅលើអ្នកនាង រឿងបញ្ហាបែកបាក់គ្រួសារ។ មិនតែប៉ុណ្ណោះបុរសម្ចាស់ Account Facebook ម្នាក់នេះ ក៏បានប្រើពាក្យគំរាមដែរថា «មីថោកដឹងថាអញពីណាគេអត់ ?»។ ប៉ុន្តែជាការឆ្លើយតបភ្លាមៗ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយដោយខ្លីថា «អ្នកជាអ្នកណា ? ខ្ញុំមិនស្គាល់អ្នកទេ? » ហើយក៏ប្រកាសស្វែងរកមុខ និងសុំជួបតទល់គ្នាតែម្ដង។
យ៉ាងណាក៏ដោយ បន្ទាប់មានការផ្ទុះរឿងរ៉ាវជេរប្រមាថ និងគំរាមពីបុរសដែលប្រើឯកសណ្ឋាន ជាមន្រ្តីយោធាស័ក្តិ១ ឈ្មោះ Bong Haru នេះដែរ តារាស្រីនៅតែរក្សាបានសម្រស់ស្រស់ស្អាត អ្នកនាង ច័ន្ទ ចន្ទលក្ខិណា កាលពីព្រឹកមិញ ក៏បានសរសេរបង្ហោះ ប្រកាសស្វែងរកអត្តសញ្ញាណពិត របស់បុគ្គលម្នាក់នេះផងដែរ។ ប៉ុន្តែរឿងដែលអ្នកនាង ច័ន្ទ ចន្ទលក្ខិណា នឹងត្រូវធ្វើអ្វីបន្តទៀត លើបុរសម្នាក់នោះ គេពុំទាន់ដឹងនៅឡើយទេ ខណៈរឿងរ៉ាវត្រៀមប្តឹងម្ចាស់ Account Facebook មានឈ្មោះថា «វឿន ចាន់វីរៈបុត្រ» ឡើងតុលាការនោះ ក៏ត្រូវបានមហាជនកំពុងតែរង់ចាំអ៊ុតមើល លទ្ធផលផងដែរនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង