CamNews

បុណ្យសព Kim Jong-il មិនមានភ្ញៀវអន្ដរជាតិចូលរួម

ពិធីបុណ្យសពលោក Kim Jong-il ដែលមានរយៈពេល ១៣ថ្ងៃនឹងត្រូវបានគេប្រារព្ធយ៉ាង
មហោឡារិកនៅក្នុងរដ្ឋធានី Pyongyang ប៉ុន្ដែពុំមានភ្ញៀវអន្ដរជាតិណាមួយចូលរួមនោះទេ។

ទំព័រ Chosun Ilbo របស់កូរ៉េខាងត្បូងបានចេញផ្សាយថា តាមរយៈទីភ្នាក់ងារព័ត៌មាន KCNA
ក្រុមមន្ដ្រីកូរ៉េខាងជើង បានប្រកាសថា នឹងប្រារព្ធពិធីបុណ្យសពរបស់លោក Kim Jong-il
ចាប់ពីថ្ងៃទី ១៩ ធ្នូ រហូតដល់ថ្ងៃទី ២៩ ខែធ្នូ ប៉ុន្ដែពួកគេមិនអនុញ្ញាតអោយក្រុមប្រតិភូបរ
ទេសណាមួយមកកាន់ក្រុង Pyongyang ដើម្បីសំដែងការសោកស្ដាយនោះដែរ។

ពិធីបុណ្យសពរបស់លោក Kim Jong Il មានរយៈពេលវែងជាង ៣ថ្ងៃ បើធៀបនឹងបុណ្យសព
របស់អតិតប្រធានរដ្ឋ លោក Kim Il Sung កាលពីឆ្នាំ ១៩៩៤។ ដូចជាបុណ្យសព្វពេលមុនៗ
កូរ៉េខាងជើង មិនអនុញ្ញាតអោយភ្ញៀវអន្ដរជាតិណាមួយមកចូលរួម។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានប្រកាសថា កូរ៉េខាងជើង នឹងបង្ហូតទង់ចុះមកត្រឹមពាក់
កណ្ដាលដងនៅក្នុងថ្ងៃបុណ្យសពរបស់លោក Kim Jong Il ចំណែកប្រជាជនទូទាំងប្រទេស
វិញ ត្រូវផ្អាករាល់សកម្មភាពសប្បាយរីករាយ សិល្បៈ និងកំសាន្ដជាដើម។

ប្រជាជនកូរ៉េខាងជើង នឹងត្រូវបានអនុញ្ញាតអោយមកចូលរួមក្នុងពិធីបុណ្យរបស់លោក Kim
Jong Il ក្នុងអំឡុងពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី ២១ ហើយពិធីបុណ្យរំឮកវិញ្ញាណក្ខន្ធជាផ្លូវ
ការនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៨ធ្នូ នៅក្រុង Pyongyang ។ តាមគម្រោង ពិធីបុណ្យ
សពនេះនឹងចាប់ផ្ដើមដោយការអានបសំសកថា ក្រោយមកនឹងមានការបាញ់កាំភ្លើងធំជាបន្ដ
បន្ទាប់ និងធ្វើការដង្ហែសពជុំវិញក្រុង Pyongyang ដែលមានមនុស្សចូលរួម និងឈរតាមដង
ផ្លូវរាប់លាននាក់។

បន្ទាប់ពីថ្ងៃទី ២៩ធ្នូ សពលោក Kim Jong Il នឹងត្រូវបានដាក់នៅក្នុងវិមានរំឮកវិញ្ញាណក្ខន្ធ
Kumsusan នៅក្រុង Pyongyang។ ទីនេះក៏ជាកន្លែងបូជាសពរបស់លោក Kim Il Sung ដែល
ជាពុកបង្កើតរបស់លោក Kim Jong Il នេះផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់សំដី លោក Liu Wei Min អ្នកនាំពាក្យក្រសួងការបរទេស
ចិន បានអោយដឹងកាលពីថ្ងៃទី ២០ធ្នូថា ជាមួយនឹង�ភាពឯកោ�នៃពិធីបុណ្យសពលោក Kim
Jong Il គណកម្មធិការជាតិនៃប្រទេស គុយបា បានសម្រេចចិត្តកាន់ទុក្ខសពមេដឹកនាំកូរ៉េ
ខាងជើង លោក Kim Jong Il ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូ។ រីឯ
ប្រទេសកម្ពុជា វៀតណាម ចិន ក៏បានផ្ញើលិខិតរំលែកទុក្ខដល់ប្រជាជនកូរ៉េខាងជើង ក្នុង
នោះប្រទេសចិន បានបង្ហើបថា នឹងត្រៀមខ្លួនជានិច្ចដើម្បីរង់ចាំទទួលការមកធ្វើទស្សនកិច្ច
ពីក្រុមមេដឹកនាំប្រទេសកូរ៉េខាងជើង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Chosun/AP

Tags: koreainternational newskim jong il