CamNews

RIA NOVOSTI ៖ អាមេរិក នឹងឆ្លៀតឱកាសផ្លាស់ប្ដូរ របបនៅកូរ៉េខាងជើង?

ក្រុមអ្នកជំនាញការអាមេរិក បានព្យាករណ៍ថា ការស្លាប់របស់មេដឹកនាំកូរ៉េខាងជើង លោក
Kim Jong Il នឹងអាចបង្កអោយមានការដណ្ដើមអំណាចគ្នានៅប្រទេសនេះ។

ក្រុមអ្នកជំនាញការមិនមើលរំលងលទ្ធភាពសម្រាប់ការផ្ដួលរំលំរបបនៅកូរ៉េខាងជើង និង
បានអំពាវនាវអោយអាមេរិក បំពេញកិច្ចការនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាននានារបស់កូរ៉េខាងជើង លោកប្រធានរដ្ឋ Kim Jong Il បាន
ទទួលមរណភាពដោយសារគាំងបេះដូងនៅលើរថភ្លើងមួយ ខណៈពេលដែលលោកកំពុងធ្វើ
ដំណើរត្រួតពិនិត្យនៅខាងក្រៅរដ្ឋធានី Pyongyang ។

ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធពិធីបុណ្យសពនេះរបស់លោក Kim Jong Il ក្នុងរយៈពេល ១២
ថ្ងៃ ក្នុងខណៈនោះដែរ លោក Kim Jong-un កូនប្រុសពៅរបស់លោក Kim Jong Il និងប្រពន្ធ
មានដើមកំណើតជប៉ុន(របស់លោក Kim Jong Il) ត្រូវបានគេទទួលស្គាល់ជាផ្លូវការថា ជាអ្នក
ដែលនឹងត្រូវឡើងកាន់កាប់អំណាចជំនួសលោក Kim Jong Il ។

បន្ទាប់ពីការស្លាប់ភ្លាមៗរបស់លោក Kim Jong Il ទំព័រ Wall Street Journal បានបរិយាយថា
៖ �អស្ថេរភាពនៅកូរ៉េខាងជើង អាចនឹងបង្កើតការលំបាកដល់ផ្នែកដែលនៅសល់របស់ពិភព
លោក ព្រោះថា ថ្មីៗនេះប្រទេសកូរ៉េខាងជើងមានការរីកចម្រើនក្នុងការអភិវឍ្ឍអាវុធនុយក្លេ
អែរ គួរកត់សំគាល់� ។

កាលពីខែតុលា ឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់លោក Kim Jong Il កូរ៉េខាងជើង បានធ្វើការ
សាកល្បងប្រើអាវុធ នុយក្លេអែរ នៅក្រោមដី ប្រកប់ដោយជោគជ័យ។ ជោគជ័យនៃការសាក
ល្បងនេះ បាននាំអោយប្រទេសកូរ៉េខាងជើងមានឈ្មោះនៅក្នុងបញ្ជីបណ្ដាប្រទេសដែលមាន
អាវុធប្រល័យលោកប្រភេទនេះ។

ឆ្នាំ ២០០៩ កូរ៉េខាងជើង បានធ្វើការសាកល្បងដោយជោគជ័យនូវអាវុធ នុយក្លេអែរ ដែល
បានធ្វើអោយពិភពលោក ត្រូវព្រួយបារម្ភ។ ការសាកល្បងដោយជោគជ័យនេះ ហាក់បីដូច
ជាការចាក់ប្រេងបន្ថែមទៅក្នុងខ្ទះភ្លើងមួយ ដែលកំពុងឆេះនៅលើឧបទ្វីបកូរ៉េ។

អង្គការសហប្រជាជាតិ ពេលនោះបានកោះប្រជុំជាបន្ទាន់ និងបានសម្រេចដាក់ទណ្ឌកម្ម
ចំពោះកូរ៉េខាងជើង ទៅតាមការលើកឡើងរបស់កូរ៉េខាងត្បូង និងអាមេរិក។

Washington Post ដកស្រង់សំដី Chu Phong សាស្ដ្រចារ្យផ្នែកអន្ដរជាតិប្រចាំក្រុងប៉េកាំង
បានថ្លែងថា ប្រសិនកូរ៉េខាងជើងចង់មានវត្តមានតទៅមុខទៀត ពួកគេត្រូវតែផ្លាស់ប្ដូរអ្វី
ម្យ៉ាង។

លោកសាស្ដ្រាចារ្យ Chu Phong ជឿថា ការផ្ទេរអំណាចទៅអោយលោក Kim Jong-un អាច
ជាការងាយស្រួលក្នុងការចាប់ផ្ដើមការកែទម្រង់ធំនៅកូរ៉េខាងជើង។

លទ្ធភាពនៃការផ្លាស់ប្ដូរខាងលើ បច្ចុប្បន្នត្រូវបានជជែកនៅលើទស្សនវត្ដី Time របស់អាមេរិក
ក្នុងនោះពួកគេបាននិយាយដល់ការសង្កត់ធ្ងន់របស់អ្នកស្រាវជ្រាវ Victor Cha ដែលជាអ្នក
ជំនាញការប្រចាំមន្ទីរស្រាវជ្រាវយុទ្ធសាស្ដ្រ និងអន្ដរជាតិនៅ Washington ។

លោក Victor ថ្លែងថា ៖ �អ្នកជំនាញការណាក៏ដោយ ក៏អាចនិយាយអោយអ្នកដឹងអំពីលទ្ធ
ភាពនៃការដួលរលំអំណាចនៅកូរ៉េខាងជើង នេះគឺជាលទ្ធផលនៃមរណភាពភ្លាមៗរបស់មេ
ដឹកនាំកូរ៉េខាងជើង។ នៅក្នុងអំឡុងពេលនេះ សកម្មភាពយោធាគឺជាប្រការត្រឹមត្រូវ វាគឺជា
សកម្មភាពចាំបាច់ដើម្បីត្រួតពិនិត្យ និងតាមដានការផ្លាស់ប្ដូរនៅលើឧបទ្វីបកូរ៉េ និងដើម្បី
ការពារអាមេរិក និងកូរ៉េខាងត្បូង�។

យោងតាម RIA NOVOSTI បានអោយដឹងថា ក្រុមអ្នកជំនាញការអាមេរិក បានយល់ថា នេះគឺ
ជាពេលវេលាល្អមួយដើម្បី�ដាក់សញ្ញាខណ្ឌបញ្ចប់� សម្រាប់អំណាចផ្ដាច់ការនៅក្រុង Pyong
yang តាមរយៈការធ្វើអោយឯកោពីពិភពលោក និងវិធានការទណ្ឌកម្មដូចទៅនឹងពិភពលោក
បានអនុវត្តទៅលើ Muammar Qaddafi នៅ Libya ។

លោក Adrian Hong ប្រធានអង្គការ Pegasus Strategies បានអោយដឹងតាមរយៈទស្សនាវដ្ដី
Foreign Policy ថា ៖ �អាមេរិក គួរតែបោះបង់ការខិតខំប្រឹងប្រែងដើម្បីបង្កើតការពិភាក្សា ៦
ភាគី ស្ដីពីបញ្ហា នុយក្លេអែរ របស់កូរ៉េខាងជើង�។

ក្រុមអ្នកជំនាញការជឿជាក់ថា កូរ៉េខាងជើង នឹងមិនបោះបង់អាវុធនុយក្លេអែរ ជាដាច់ខាត់។
ក្រុមអ្នកជំនាញការក៏បានអំពាវនាវអោយអាមេរិក ធ្វើការបញ្ចុះបញ្ចូល រូស្ស៊ី និងចិន អោយ
ឈប់ផ្ដល់ជំនួយដល់កូរ៉េខាងជើង ដើម្បីអនុវត្តបញ្ជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះក្រុង
Pyongyang ទន្ទឹមនឹងនេះ ត្រូវផ្អាករាល់សកម្មហិរញ្ញវត្ថុ និងការផ្ទេរប្រាក់របស់កូរ៉េខាងជើង
ទៅក្នុងទីផ្សារហិរញ្ញវត្ថុអន្ដរជាតិ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ RIA

Tags: koreainternational newskim jong il