CamNews

តារា 

ខ្សែប្រយុទ្ធ Liverpoolជាប់ពិន័យមិនអោយចូលប្រកួត៨ លើកនិងទឹកប្រាក់៤០,០០០ផោន

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ Liverpool ត្រូវបានសហពន្ធ័កីឡាបាល់ទាត់អង់គ្លេស
ធ្វើការផ្អាកមិនអោយចូលរួមប្រកួតចំនួន៨ប្រកួត និងពិន័យជាទឹកប្រាក់ចំនួន ៤០,០០០�
បន្ទាប់ពីរូបគេត្រូវបានរកឃើញថាបានបំពានទៅលើគូប្រកួតរបស់គេគឺកីឡាករខ្សែការពារ
របស់ ក្លឹប Manchester United, Patrice Evra ក្នុងការប្រកួតលើទឹកដី Anfield របស់ Liverpool
និងក្លឹប Manchester United កាលពីថ្ងៃទី ១៥ ខែតុលា កន្លងទៅ។

កីឡាករ Patrice Evra បានធ្វើការបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធសញ្ញាត្តិ អុយរាហ្គាយ របស់
Liverpool រូបនេះបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅលើរូបគេក្នុងពេលកំពុងប្រកួត។
Suarez នឹងធ្វើការប្តឹងបន្តទៅលើការសំរេចចិត្តរបស់សហពន្ធ័កីឡាបាល់ទាត់អង់គ្លេសចំពោះ
ការពិន័យទៅលើរូបគេ៕


ដោយ វឌ្ឍនា



Tags: englandliverpoolman utd