CamNews

កូរ៉េខាងត្បូង ពង្រឹងការការពារនៅក្បែរតំបន់ គ្មានកងទ័ព

ក្រោយពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-il បានទទួលមរណភាព កងទ័ពកូរ៉េខាង
ត្បូងត្រូវបានដាក់អោយស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងបានបន្ថែមកម្លាំងនៅតំបន់
គ្មានកងទ័ព តាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងជើង។


តំបន់គ្មានកងទ័ព (DMZ) គឹជាផ្ទៃដីដែលមានទទឹង ១,៦គីឡូម៉ែត្ររាប់ពីខ្សែបន្ទាត់ព្រំដែន
ពិតចូលមកប្រទេសទាំងពីរ។ នេះគឺជាតំបន់ដែលត្រូវបានប្រទេសទាំងពីរ ការពារយ៉ាងតឹង
រឹងបំផុត ពេលនេះវាក៏ត្រូវបានបន្ថែមកម្លាំងដើម្បីការពារអោយបានល្អជាងមុន ក្រោយពីការ
លោក Kim Jong-il បានទទួលមរណភាព។

ដោយត្រូវបានបង្កើតឡើងកាលពីសង្គ្រាមកូរ៉េបានបញ្ចប់ក្នុងឆ្នាំ ១៩៥៣ តំបន់នេះមានទំហំ
៤គីឡូម៉ែត្រក្រឡា ស្ថិតនៅភូមិ Panmunjon នៅតាមបន្ទាត់ព្រំដែន មានប្រវែងជាង ២៤០
គីឡូម៉ែត្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ តំបន់គ្មានយោធានេះ ស្ថិតនៅចម្ងាយពីក្រុង
Seoul ត្រឹមតែ ១ម៉ោង(ធ្វើដំណើរតាមរថយន្ដ) ប៉ុណ្ណោះ ដូច្នេះហើយ កូរ៉េខាងត្បូងមានការប្រុង
ប្រយ័ត្នយ៉ាងខ្លាំង និងបានបន្ថែមកម្លាំងជាច្រើននៅទីនេះ។


ដោយសារតែមិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាផ្លូវការ ដូច្នេះបើ
តាមទ្រឹស្ដី ប្រទេសទាំងពីរនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមនៅឡើយ ដូចដែលពិភព
លោកធ្លាប់បានដឹងពីការប៉ះទង្គិចគ្នាជាញឹកញាប់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅ
តំបន់គ្មានកងទ័ព DMZ​ ។

DMZ ត្រូវបានគេដឹងថា ជាតំបន់ព្រំដែនដែលត្រូវបានការពារយ៉ាងតឹងរឹងបំផុតនៅក្នុងពិភព
លោក ដោយមានកងទ័ពប្រមាណជា ១លាននាក់ អាវុធធុនធ្ងន់ ចំនួន ១០.០០០ដើម និង
គ្រាប់មីនប្រហែល ៤លានគ្រាប់ត្រូវបានគេដាក់ពង្រាយនៅក្នុងតំបន់ដីទំនេរក្បែរព្រំដែន
នេះ។

ទាហានកូរ៉េខាងត្បូងពីរនាក់កំពុងដើរល្បាតនៅក្បែររបងលួស ជិតតំបន់គ្មានយោធា


មន្ទីរត្រួតពិនិត្យរបស់កូរ៉េខាងត្បូង


ទាហានម្នាក់របស់កូរ៉េខាងជើងកំពុងការពារ និងហាមមិន
អោយអ្នកយកព័ត៌មានថតរូបក្នុង
តំបន់គ្មានយោធា


ទាហានពីររូបកំពុងឡើងទៅកាន់កន្លែងត្រូតពិនិត្យ


ភូមិមួយ ដែលស្ថិតក្នុងស្រុក Kaepoong របស់កូរ៉េខាង
ជើង មើលពីតំបន់គ្មានយោធារបស់
កូរ៉េខាងត្បូង



រដ្ឋាភិបាលកូរ៉េខាងត្បូងមិនបាននាំប្រតិភូជាផ្លូវការ ទៅចូលរួមរំលែកទុក្ខមរណភាពរបស់
លោក Kim Jong-il ប៉ុន្ដែបានអនុញ្ញាតអោយក្រុមឯកជនផ្ញើរសារចូលរួមរំលែកទុក្ខ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: koreainternational newskim jong il