CamNews

យល់ដឹង 

ចង់បានរាងស្រលូនមុនថ្ងៃរៀបការ ត្រូវធ្វើបែបណា?

កូនក្រមុំគួរចាប់ផ្ដើមធ្វើសកម្មភាពបញ្ចុះទម្ងន់ នៅមុនថ្ងៃរៀបការអោយបាន ២ខែ ប្រសិន
មានបំណងចង់រាងកាយរបស់អ្នកបានស្រឡូន ដើម្បីអាចស្លៀកពាក់ឈុតកូនក្រមុំបាន
ស្រស់ស្អាត និងសមសួន។



នៅពេលដែលថ្ងៃរៀបការជិតចូលមកដល់ កូនក្រមុំតែងទទួលសម្ពាធពីបញ្ហារូបរាងដែល
មានទំងន់មិនធម្មតា រួមនឹងមុខមាត់ជាដើម។ ការជឿជាក់លើខ្លួនឯងគឺជាប្រការសំខាន់
ដែលកូនក្រមុំទាំងអស់ត្រូវការ ដោយហេតុថា នៅក្នុងថ្ងៃរៀបការ កូនក្រមុំនឹងត្រូវក្លាយទៅ
ជាមនុស្សសំខាន់ជាងគេ ដែលភ្ញៀវម្នាក់តែងតែសម្លឹងមើល។ ដូច្នេះ អ្នកគួរតែធ្វើការបញ្ចុះ
ទំងន់អោយបានសម្រេច។

សម្រាប់អាហារ អ្នកត្រូវតែញ៉ាំអោយបានទៀងទាត់ និងតិចជាងមុន៖

អ្នកត្រូវតែកាត់បន្ថយជាតិស្ករដែលបានមកពីអង្ករ និងធញ្ញជាតិជាដើម ដោយការកាត់បន្ថយ
បាយ ឬអាហារផ្សេងៗ ពី ២០ ទៅ ៣០% ធៀបជាមួយនឹងបាយដែលអ្នកញ៉ាំក្នុងមួយពេលៗ
តាមធម្មតា។ ជំនួសមកវិញ កូនក្រ​មុំអាចហូបបន្លែ ផ្លែឈើដើម្បីរក្សាថាមពលសម្រាប់រាង
កាយ ពេលនោះអ្នកនឹងមិនខ្លាចឡើងទម្ងន់ឡើយ។ អាហារឆ្អិនស្រាប់គឺជាសត្រូវរបស់នារី
ទាំងឡាយដែលចង់បានរាងស្រឡូន ព្រោះវាមានផ្ទុកថាមពល(កាឡូរី) ច្រើន ដូច្នេះ អ្នកមិន
ត្រូវបរិភោគអាហារបែបនេះនោះទេ។

ការកាត់បន្ថយជាតិខ្លាញ់


ការទទួលទានអាហារសមស្របដើម្បីបញ្ចុះទម្ងន់គឺអាចធានាបាន ប៉ុន្ដែអ្នកគួរហាត់ប្រាណឱ្យ
បានច្រើន ចៀសវាងជាតិខ្លាញ់ប្រមូលផ្ដុំក្នុងរាងកាយ ជាពិសេសត្រង់ក្បាលពោះ ដើមដៃ និង
ជាដើម។ នៅពេលទៅធ្វើការ អ្នកគួរដើរតាមជណ្ដើរថ្មើរជើង និងធ្វើការងារផ្ទះអោយបានច្រើន
ដូចជាការដើរទៅផ្សារ ។ល។

បរិភោគទឹកអោយបានច្រើន

មនុស្សយើងគួរផឹកទឹកអោយបានយ៉ាងតិច ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។ ដើម្បីបញ្ចុះទម្ងន់
អ្នកគួរញ៉ាំទឹកមុនពេលញ៉ាំបាយ ៣០នាទី ធ្វើបែបនេះវាមិនត្រឹមតែជួយកាត់បន្ថយអារម្មណ៍
ឃ្លាននោះទេ តែវាក៏នឹងជួយបណ្ដេញជាតិពុលពីរាងកាយបានច្រើន។

ហាត់ប្រាណដោយយកចិត្តទុកដាក់

ប្រសិនអ្នកមិនបានហាត់ប្រាណនោះទេ អ្នកនឹងមិនអាចទទួលបានលទ្ធផលល្អបំផុតនោះ
ឡើយ។ កូនក្រមុំគ្រាន់តែហាត់ប្រាណដោយការដើរដោយថ្មើរជើង ជិះកង់ជាដើម អោយបាន
៣ដងក្នុងមួយសប្ដាហ៍ដើម្បីបណ្ដេញជាតិខ្លាញ់ដែលសល់នៅក្នុងរាងកាយ គឺជាការស្រេច។

បដិសេធភេសជ្ជៈមានជាតិ អាកុល

ស្រា ស្រាបៀរ មិនត្រឹមតែធ្វើអោយឡើងទម្ងន់នោះទេ តែវាក៏អាចបំផ្លាញស្បែករបស់អ្នកនៅ
មុនថ្ងៃរៀបការបាន។ ចូរកាត់បន្ថយ ឬឈប់ញ៉ាំស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិ អាកុល
ផ្សេងទៀត អ្នកគួរញ៉ាំទឹកបរិសុទ្ធជំនួសវិញ។ ក្នុងពិធីជប់លៀង ប្រសិនអ្នកត្រូវបង្ខំចិត្តញ៉ាំ
ភេសជ្ជៈមានជាតិអាកុលដោយខានមិនបាន អ្នកត្រូវតែចំណាយកម្លាំងហាត់ប្រាណបានច្រើន
នៅថ្ងៃបន្ទាប់។

កាត់បន្ថយ អារម្មណ៍តានតឹង

ការត្រៀមខ្លួននៅមុនថ្ងៃរៀបការ តែងតែធ្វើអោយកូនក្រមុំរងសម្ភាធ និងមានភាពតានតឹង
ឬហត់នឿយច្រើន ធ្វើអោយកូនក្រ​មុំមិនអាចគ្រប់គ្រងលើអាហារដែលនាងបរិភោគក្នុង
អំឡុងពេលនោះ។

ទោះជាយ៉ាងនេះក្ដី អ្នកមិនបាច់ព្រួយបារម្ភពេកទេ អ្នកគ្រាន់តែរួមដៃជាមួយកូនកំលោះដើម្បី
បណ្ដេញភាពតានតឹងទាំងឡាយនៅពេលថ្ងៃរៀបការ។ ដូចជាការពិភាក្សារកដំណោះស្រាយ
ទៅតាមលំដាប់លំដោយនៃបញ្ហា ក៏ដូចជាការងារតូចធំ។ ការធ្វើបែបនេះ នឹងជួយអោយអ្នក
បានធូរស្រាលក្នុងចិត្ត និងជួយអោយអ្នកទទួលបានភាពស្រស់ស្រាយ ក្នុងថ្ងៃរៀបការ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld

Tags: healthbeautifulwedding