ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះត្រូពិចឈ្មោះថា វាស៊ី បានកើនឡើងដល់ជាង
១ពាន់នាក់ហើយកាលពីថ្ងៃពុធម្សិលមិញ។
នៅវេលាម៉ោង ៥ល្ងាចម្សិលមិញនេះចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍មកថាមានចំនួន
១,០០២នាក់ហើយដែលនេះយោងទៅតាមសំដីរបស់លោកប្រធានទីភ្នាក់គ្រប់គ្រងគ្រោះមហន្ត
រាយរបស់ប្រទេសហ្វីលីពីនគឺលោក បេនីតូ រាម៉ូស។

លោកក៏បាននិយាយដែលថា "ចំនួនអ្នកស្លាប់នៅពេលនេះមានចំនួន ១,០០២នាក់ ដែលចំនួន
នេះអាចនឹងមានការកើនឡើងព្រោះការរុករកនៅតែបន្តហើយប្រតិបត្តិការនឹងត្រូវបានផ្តោត
សំខាន់ទៅលើតំបន់ឆ្នេរ មាកាចាលា ដែលជាទីតាំងដែរត្រូវបានជឿថាមានសាកសពជាច្រើន
ត្រូវបានអណ្តែតទៅឆ្ងាយ។
លោក រាម៉ូស បានគួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ជាង៩០ភាគរយសុទ្ធសឹងដោយសារលង់ទឹក៕

ដោយ
វឌ្ឍនា