រដ្ឋាភិបាលរបស់ប្រទេសញូសេឡែនបានធ្វើការប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថាខ្លួននឹងធ្វើការ
ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០,០០០ដុល្លាញូសេឡែន ស្មើរនិង ៣៨៤,៧៦៣ដុល្លាសហរដ្ឋអាមេ
រិកទៅអោយកាកបាកក្រហមរបស់ប្រទេសហ្វីលីពីនដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដោយ
សារខ្យល់ព្យុះទីហ្វុង។
កាកបាកក្រហមរបស់ហ្វីលីពីននឹងប្រើប្រាស់ទឹកប្រាក់ជំនួយរបស់ញូសេឡែនទៅផ្គត់ផ្គង់ចំណី
អាហារ, ភួយខ្នើយ, ទឹកអនាម័យ, ជំរក, និង ជំនួយដល់ជីវភាពរស់នៅដល់ប្រជាជនចំនួន ២៥
,០០០នាក់ ដែលស្ថិតនៅក្នុងតំបន់ដែររងគ្រោះធ្ងន់ធ្ងរជាងគេដោយសារខ្យល់ព្យុះ វាស៊ីនេះ។
កាកបាកក្រហមរបស់ហ្វីលីពីន កំពុងតែធ្វើការផ្គត់ផ្គង់ជំនួយដល់ ៤៧០,០០០នាក់ដែលបាន
ប៉ះពាល់ដោយខ្យល់ព្យុះទីហ្វុង វាស៊ី ដែលស្ថិតក្នុងតំបន់ មីនដាណូវ៕
ដោយ
វឌ្ឍនា