CamNews

ទិដ្ឋភាពនៃវិធីរំលឹកខួប ៦៧​ឆ្នាំនៃការទម្លាក់គ្រាប់បែកអាតូមិកនៅជប៉ុន

តូខ្យូ៖ ជប៉ុន បានប្រារព្ធពិធីរំលឹកខួប ៦៧ឆ្នាំ  នៃការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក
ក្នុងឆ្នាំ ១៩៤៥ មកលើប្រទេសជប៉ុន កាលពីព្រឹក ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១២។

យោងតាមបណ្តាញសារពត៌មាន   chinadaily បានឱ្យដឹងថា  មានមនុស្សរាប់ម៉ឺននាក់ បាន
ទៅចូលរួមពិធីរំលឹកខួបប្រចាំនេះ នៅឧទ្យានជាតិ  Hiroshima Peace Memorial Park ដើម្បី
គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ១៤០,០០០នាក់    ដែលបានសម្លាប់ដោយការទម្លាប់គ្រាប់
បែករបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤៥។

នាយករដ្ឋមន្ត្រីជប៉ុន លោក Noda Yoshihiko បានថ្លែងក្នុងពិធីរំលឹកខួបថា រដ្ឋាភិបាលជប៉ុន
នឹងបន្តធ្វើពិធីរំលឹកខួបនេះ ជារៀងរាល់ឆ្នាំ ដើម្បីពិភពលោក ដឹងថាប្រជាពលរដ្ឋជប៉ុនគឺជា
អ្នករងគ្រោះ និងឈឺចាប់បំផុត ដោយសារការទម្លាប់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេ
រិក៕


ការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក   ក្នុងឆ្នាំ ១៩៤៥  មកលើប្រទេសជប៉ុន

ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily


Tags: Social Japan 67th anniversary of atomic bombing