ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤ នាក់ ត្រូវបានសន្មត់ ថា បានស្លាប់បាត់បង់ជីវិត កាលពី ថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយយន្តហោះធន់តូចរបស់ពួកគេបានធ្លាក់ចុះ និងផ្ទុះឆេះ នៅជិតអាកាស យានដ្ឋានអន្តរជាតិ Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ក្រុមអាជ្ញាធរ ពុំទាន់បញ្ជាក់អត្តសញ្ញាណបាននៅឡើយទេ ក្រុម មនុស្សជាជនរងគ្រោះ មានវត្តមានលើយន្តហោះធន់តូចខាងលើ ខណៈមូលហេតុនៃការធ្លាក់ចុះពុំទាន់បញ្ជាក់អោយដឹងដូច គ្នាដែរ ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា យន្តហោះធន់តូច ម៉ាស៊ីន ២ បានធ្លាក់ចុះ នៅបរិវេណ អាកាសយានដ្ឋាន Fort Lauderdale Executive Airport រសៀលថ្ងៃអាទិត្យ ។ មន្រ្តីផ្លូវការ ស្រាយបំភ្លឺ អោយដឹងថា យន្តហោះ ពុំបានបើកបុកសម្បទាអ្វីមួយនោះទេ មុនពេលធ្លាក់ចុះ ។
* បញ្ជាក់ ៖ រូបភាព ឯកសារ
បើយោងតាមលោកស្រី Kathleen Bergen អ្នកនាំពាក្យអោយរដ្ឋបាល អាកាស ចរណ៍ស៊ីវិល អោយ ដឹងថា យន្តហោះ Piper PA-31 ធ្វើដំណើរឆ្ពោះមកសំចតអាកាស យាន ដ្ឋានខាងលើ នៅពេលដែល វាបានធ្លាក់ចុះ ។ យន្តហោះខាងលើ បានធ្លាក់ចុះ ចូលទៅក្នុង តំបន់ ធម្មជាតិមានការការពារ បន្ទាប់ ពីប្រកាសភាពអាសន្នរបស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន