CamNews

កីឡាអន្តរជាតិ 

Man United មានបរិមាណអ្នកគាំទ្រច្រើន ជាងគេនៅលើពិភពលោក

ទស្សនាវត្តីល្បីឈ្មោះ Forbes បានធ្វើសេចក្តីប្រកាសថា ក្លឹបបិសាចក្រហមនៅតែបន្ត
នាំមុខគេ
ពីបរិមាណអ្នកគាំទ្រនៅលើពិភពលោក។ លទ្ធផលខាងលើ វាមិនមានអ្វីភ្ញាក់
ផ្អើលខ្លាំងសំរាប់
មនុស្សទូទៅឡើយ ព្រោះបិសាចក្រហមជាក្លឹបដែលទទួលបានពាន
រង្វាន់ច្រើនជាងគេបំផុត
(19ពាន) នៅប្រទេសអង់គ្លេស។

តាមទស្សនាវត្តីForbes បានឲ្យដឹងថា បច្ចុប្បន្នMan United មានបរិមាណអ្នកគាំទ្រចំនួន 659
លាននាក់ទូទាំងពិភពលោក គឺមានចំនួនច្រើនជាង Real, Barca រឺ Chelseaទៅទៀត។ តាម
Forbesដដែរក៏បានឲ្យដឹងបន្ថែមថា ក្នុងចំណោមអ្នកគាំទ្រ 659លាននាក់មាន 71លាននាក់នៅ
អាមេរិច 90លាននាក់នៅអឺរ៉ុប 173នៅ Middle East និងអាហ្វ្រិក325លាននាក់នៅអាស៊ី
ប៉ាស៊ីហ្វីក ចូលចិត្ត Man United។

Man United មានបរិមាណអ្នកគាំទ្រច្រើនជាងគេលើលោក

ជាពិសេសប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើលោក"ចិន" មាន108 លាននាក់
អ្នកគាំទ្រក្លឹបបិសាចក្រហម។ លទ្ធផលខាងលើបានបង្ហាញតាមរយះការស្ទង់មតិពី39 ប្រទេស
លើពិភពលោក។ Man United ក៏កំពុងគ្រប់គ្រងតំណែងជាក្លឹបមានជាងគេបំផុតនៅលើពិភព
លោកជាមួយទ្រព្យសម្បត្តិ2,24 ពាន់លានដុល្លារ។ ក្រៅពីនេះMan United ក៏កំពុងឈរនៅ
កំពូលតារាងនៃបណ្តារក្លឹបកីឡារដែលមានតំលៃ"Brand Name" ខ្ពស់បំផុតនៅលើពិភពលោក
(293 លានដុល្លារ)៕

ដោយ៖ និស្ស័យ
ប្រភព៖ zing

 


 

 


Tags: Man United football sports