CamNews

ប្រទះឃើញសាកសពគ្មានក្បាល១៤នាក់ និងព្យួរ.ក៩នាក់ នៅ Mexico

សាកសព ១៤នាក់ដែលត្រូវបានគេកាត់ក្បាល និង ៩នាក់ផ្សេងទៀតត្រូវព្យួរ.កនៅលើស្ពានមួយ
នៅក្នុងក្រុង Nuevo Laredo របស់ Mexico ក្បែរព្រំដែនអាមេរិក។



 

 

 

 

 

 

ទីភ្នាក់ងារសារព័ត៌មាន BBC ដកស្រង់សំដីនគរបាលមូលដ្ឋានបានអោយដឹងថា សាកសពចំនួន
៩នាក់ដែលមានសញ្ញាបង្ហាញពីការធ្វើទារុណកម្ម ត្រូវបានរកឃើញនៅលើស្ពានមួយ។ រូបភាព
បានបង្ហាញថា​ សាកសពត្រូវគេចង បិទមាត់ ប្រឡាក់ពេញដោយឈាម និងត្រូវគេព្យួរ.កនៅលើ
ស្ពានមួយដែលភ្ជាប់ផ្លូវសំខាន់ពី Nuevo Laredo ទៅកាន់ Monterrey។

សារមួយត្រូវបានគេដាក់នៅក្បែរសាកសព។ សារនេះបានសរសេរថា ពួកគេគឺជាសមាជិករបស់
ក្រុមជួញគ្រឿងញៀន Gulf​ ដែលត្រូវបានសម្លាប់ដោយក្រុមបដិបក្ស គឺ Zetas។ នគរបាលជឿថា
សាកសពទាំងនេះគឺជាសមាជិករបស់ក្រុមឧក្រិដ្ឋជនមួយ ប៉ុន្ដែមិនទាន់កំណត់បានថា អ្នកណាជា
អ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។

ប៉ុន្មានម៉ោងក្រោយមក សាកសពគ្មានក្បាលចំនួន ១៤នាក់ផ្សេងទៀតក៏ត្រូវបានប្រទះឃើញនៅ
ក្នុងរថយន្ដមួយគ្រឿង។ ក្បាលរបស់ពួកគេត្រូវបានរកឃើញក្នុងប្រអប់ដាក់ទឹកកកដែលត្រូវបាន
គេបោះចោលនៅខាងក្រៅការិយាល័យរបស់អភិបាលក្រុង។ សារព័ត៌មាននានាបានចេញផ្សាស
ថា ករណីកាត់ក្បាលនេះអាចជាប់ទាក់ទឹននឹងករណីព្យួរ.ក ប៉ុន្ដែអាជ្ញាធរមូលដ្ឋានមិនទាន់ទទួល
ស្គាល់ប្រការនេះ។

 

 

 

 

 

 

 

Nuevo Laredo ​គឺជាតំបន់ដែលកើតមានការប្រយុទ្ធរវាងក្រុម ២ ក្នុងចំណោមក្រុមឧក្រិដ្ឋជនជួញ
គ្រឿងញៀនធំបំផុតនៅ Mexico ។ ពួកគេតែងមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមដើម្បីគ្រប់គ្រង
ផ្លូវនាំគ្រឿងញៀនចូលអាមេរិក។

ទន្ទឹមនឹងនេះ មនុស្សប្រមាណជា ៥០.០០០នាក់បានសា្លប់ក្នុងអំពើហឹង្សាដែលទាក់ទឹននឹងគ្រឿង
ញៀននៅ Mexico ចាប់តាំងពីឆ្នាំ ២០០៦ ខណៈដែលប្រធានាធិបតិ Felipe Calderon ​ចាប់ផ្ដើម
បញ្ចេញកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧក្រិដ្ឋជន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: Mexico died death drug