ព័ត៌មានអន្តរជាតិ ៖ អ្នកយកព័ត៌មានអោយទំព័រ សារ ព័ត៌មាន រុស្ស៊ី អ័រតេ ប្រចាំប្រទេស ម៉ិចសិក នោះ បានធ្វើបទយកការណ៍ជាពិសេសមួយ ពាក់ព័ន្ធ ទៅនឹង កំពូលស្តេចគ្រឿងញៀន ដែលបាន រត់គេចខ្លួនបានសម្រេច កាលពីពេលកន្លងទៅនោះ តាម រយៈរូងផ្លូវក្រោមដី ស្ទើរតែមិននឹកស្មាន ដល់ ។ ក្រុមការងារសារព័ត៌មាន បានចុះផ្ទាល់ទៅដល់ទីតាំងរត់គេចខ្លួន រូងផ្លូវជម្រៅជ្រៅ ដល់ទៅ ១០ម៉ែត្រ និងមានរយៈប្រវែងវែង ដល់ទៅ ១,៥ គ.ម ឯណោះ ។
"ខ្ញុំនឹងចុះតាមជណ្តើរនេះ ចុះទៅខាងក្រោម ខណៈ ជណ្តើរនេះ ផ្ទាល់ ធ្លាប់ប្រើដោយ ស្តេចគ្រឿង ញៀន លោក Guzman ក្នុងការរត់គេចខ្លួន" អ្នកយកព័ត៌មាន អ័រតេ គូសបញ្ជាក់អោយដឹង ជាមួយ នឹងការគូសបញ្ជាក់បន្ថែមអោយដឹងថា ៖ ផ្លូវចូលរូងក្រោមដី គឺមានសភាពតូចជាខ្លាំង ។
ភ្លាមៗ បន្ទាប់ពីចុះទៅដល់ក្រោមដី អ្នកយកព័ត៌មានរូបនេះ បន្ត អោយដឹងថា រាល់សម្បទា សាង សង់ទាំងអស់ ត្រូវបានគេមើលឃើញ ថា មានវត្តមាន នៅ ទីនោះនៅឡើយ រួមមានដូចជា គ្រាប់ បែកដៃ ខ្សែកាប ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ដើរទៅមុខ តែបន្តិច អ្នកយកព័ត៌មានដដែល បំភ្លឺ អោយដឹងថា នាងបានរកឃើញ សម្បទា រត់គេចខ្លួនមួយចំនួនផ្សេងទៀត រួមមានដូចជា ម៉ូតូ មាន នៅលើផ្លូវដែក "គ្រប់យ៉ាង គឺមានគម្រោងផែនការ បាន យ៉ាង ល្អជាទីបំផុត នៅទីនោះ ក៏មានការ បំពាក់ឡើងនូវអុកហ្ស៊ីហ្សែន ដើម្បីជំនួយដល់អ្នក ក្នុងការដកដង្ហើម នៅពេលអ្នកចូលកាន់តែជ្រៅ នៃរូងក្រោមដី" អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍ ។
"ទន្ទឹមនឹងការដើរចូលកាន់តែជ្រៅ រូងផ្លូវក្រោមដី កាន់តែមានសភាពតូចចង្អៀតពោលរូងផ្លូវក្រោម ដីមួយនេះ មានរយៈទទឹងត្រឹមតែ ៥០ ស.ម និង កំពស់ ៨០ ស.ម ។វាពិតជាពិបាកជាខ្លាំងក្នុងការ ដកដង្ហើម ពីព្រោះតែយើងមានវត្តមាននៅផ្លូវក្រោមដីជម្រៅជ្រៅ កាលបើ យើងចូលជ្រៅកាលណា នោះអុកហ្ស៊ីហ្សែនកាន់តែខ្សោយ ។ "
គួរបញ្ជាក់ថា បន្ទាប់ ពីមាន ការរត់គេច ខ្លួនបានសម្រេច ជាប្រវត្តិសាស្រ្ត ពីសំណាក់ស្តេចគ្រឿង ញៀនរូបនេះចេញពីពន្ធនាគារ មានការពង្រឹង សន្តិសុខ ខ្ពស់នោះ អាជ្ញាធរ ក្នុងស្រុក បានចេញ យុទ្ធនាការ តាមប្រមាញ់ទូទាំងប្រទេស ដោយមានការ ពង្រឹង និង ពង្រីក សន្តិសុខគ្រប់ទីកន្លែង ជាមួយនឹងសេចក្តីប្រកាស ផ្តល់ប្រាក់រង្វាន់ជិត ៤ លានដុល្លារ ដល់ បុគ្គលរូបណា ដែលអាចចាប់ ឃាត់ខ្លួន ស្តេចគ្រឿងញៀន បានទាំងរស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ