ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចរវាងវូងបាតុករ និងមន្រ្តីប៉ូលិសបង្ក្រាបបាតុករនៅក្នុងទី
ក្រុងCairo ប្រទេសអេស៊ីបដែលបានកើតឡើងអស់រយះពេល១សប្តាហ៍មកនេះបានកើន
ឡើងដល់១៧នាក់ហើយ,នេះបើតាមក្រសួងសុខាភិបាលរបស់អេស៊ីបដែលបាននិយាយ
កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។
មនុស្សចំនួន២នាក់ចុងក្រោយត្រូវបានស្លាប់នៅក្នុងមន្ទីរកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារច្បាប់បានអោយដឹងថាក្នុងចំណោមមនុស្សចំនួន១៤នាក់
ដែលបានស្លាប់នៅក្នុងអំឡុងពេលធ្វើបាតុកម្មនោះ មាន១៣នាក់ស្លាប់ដោយសារគ្រាប់កាំ
ភ្លើងដែលបានបាញ់ត្រូវក្បាល និងទ្រូង ហើយជនរងគ្រោះម្នាក់ទៀតស្លាប់ដោយសារត្រូវប៉ះ
ទង្គិចនិងរបស់ធ្ងន់នៅលើក្បាល។
សាកសពចំនួន៣ដែលទើបហ្នឹងស្លាប់កំពុងតែត្រូវបានគេធ្វើកោសល្យវិច័យ។
ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូមកការប៉ះទង្គិចរវាងក្រុមបាតុករនិងប៉ូលីសបង្ក្រាបបានកើតឡើងជា
រឿយៗនៅក្បែរអាគារទីស្តីការគណៈរដ្ឋមន្រ្តី និងរដ្ឋសភា ហើយបាតុកម្មដ៏ធំមួយនឹងត្រូវធ្វើ
ឡើងនៅក្នុងថ្ងៃសុក្រនេះ៕
ដោយ
វឌ្ឍនា