CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ចុះចត ទាំងឆេះសន្ធៅសន្ធៅ ក្រោយសត្វ​ បុកស្លាបខាងឆ្វេង តើជីវិត អ្នកដំណើរទាំងអស់ នឹងទៅជាយ៉ាងណា ?

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ​ ប្រភេទ Boeing 737-800 ហោះពីទីក្រុង Mumbai ឆ្ពោះទៅកាន់ទីក្រុង Kathmandu ​ប្រទេស នេប៉ាល់នោះ ត្រូវបានបុក ដោយ សត្វស្លាប និងបានឆាបឆេះអំឡុងពេលដែល ធ្វើការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Kathmandu airport រសៀលថ្ងៃ​  ​ច័ន្ទ​ ប៉ុន្មានម៉ោងមុន នេះបន្តិច ។


                                                                 រូបភាព ឯកសារ

ក៏ប៉ុន្តែ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ទោះជាយ៉ាងណាក៏ដោយ យន្តហោះបានចុះចតបាន សម្រេច និងដោយសុវត្ថិភាព ខណៈគ្មានក្រុមសហសេវិក ឬក៏ អ្នកដំណើរណាមួយ ទទួល    រងរបួស នោះទេ ។ គួររំឮកថា យន្តហោះខាងលើ ជាយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍    ឥណ្ឌា India's Jet Airways ត្រូវបានរងគ្រោះ ក្រោយបុកនឹងសត្វស្លាប វិនាទីបន្តិច មុននឹងធ្វើការចុះចត នៅឯអាកា សយានដ្ឋានអន្តរជាតិ ក្នុងក្រុង Kathmandu ។

សត្វស្លាប បានបុកគ្នា​ ជាមួយនឹងម៉ាស៊ីន ស្លាបខាងឆ្វេងនៃយន្តហោះ ជា  ចលករផុយ    ស្រួយ បាន បណ្តាលអោយ មានការឆាបឆេះតែម្តង វិនាទី មុនការចុះចតតែបន្តិច ។ ខណៈយន្តហោះ បានធ្វើការ ចុះចតដោយសុវត្ថិភាព ក្នុងនោះ ករណីភ្លើងឆាបឆេះ គឺស្ថិតនៅក្រោមការ  គ្រប់គ្រង បាន ។ ក្រុមវិស្វ ករកំពុងតែត្រួតពិនិត្យ មើលទំហំនៃការខូចខាត កើតចេញពីគ្រោះអគ្គីភ័យ ស្លាបឆ្វេងលើកនេះ ។


របាយការណ៍ បញ្ជាក់ថា កាលពីអតីតកាល កន្លងទៅនេះ រាល់បណ្តាយន្តហោះ  ហោះ    ទៅនិងមក កាន់អាកាសយានដ្ឋានអន្តរជាតិ Kathmandu សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍ បុកជាមួយនឹងសត្វ ស្លាប​។ គួររំឮកថា អំឡុងខែ សីហា ឆ្នាំ ២០១២ យន្តហោះមួយគ្រឿងជារបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយ បានផ្ទុះធ្លាក់ និងសម្លាប់មនុស្ស ១៩ នាក់ ក្នុងនោះ មានជនបរទេស ១២ នាក់ ក្រោយ ពីជួបនឹងឧបទ្ទេវហេតុ បុកជាមួយនឹងសត្វស្លាប នៅក្នុងស្រុក Bhaktapur ជិតទីក្រុង Kathmandu ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ asia.nikkei


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC Airway Airbus