CamNews

គ្រោះថ្នាក់ 

បុរសម្នាក់ត្រូវបាន គេដុតក្បាល ទាំងរស់គួរអោយ ញញើត!

បុរសម្នាក់ត្រូវបានគេដុតក្បាលទាំងរស់ នៅក្នុងរង្គសាលមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែជាសំណាង
ល្អគេមិនរងគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែកំពុងឋិតក្នុងសភាពរលាកធ្ងន់ធ្ងរ។

ហេតុការណ៍នេះត្រូវបានគេថតជាប់ជាមួយនឹងកាម៉េរាសន្តិសុខក្នុងរង្គសាលដែលគេសង្កេតឃើញ
បុរសម្នាក់បានសំដៅមករក William Bonner អាយុ ៣៦ ឆ្នាំជាជនរងគ្រោះ ហើយគេបានជះស្រាលើ
ក្បាលរបស់ជនរងគ្រោះហើយបានកេះដែកកេះដាក់អោយឆេះទ្រោលតែម្ដង។

ខាងប៉ូលីសបានប្រាប់ថា William មានជម្លោះនៅក្នុងរង្គសាលនោះទើបបណ្ដាលអោយមានរឿងនេះ
កើតឡើង។ ពេលនេះបុរសរងគ្រោះកំពុងឋិតនៅក្នុងសភាពរលាកធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ ninemsn 

 


Tags: fire man gambling bar