CamNews

គ្រោះថ្នាក់ 

វីដេអូ៖ បះសក់អស់អ្នកដេកក្នុងបន្ទប់ ខណៈ រថយន្ដមួយគ្រឿបោះពួយ លឿនស្លេវចូលបន្ទប់

 
ប្លែកៗ៖ ស្រ្ដីម្នាក់ ដែលមានឈ្មោះថា Rochelle Watson មានមានផ្ទៃពោះ ៨ខែ និងគូស្នេហ៍
របស់នាង គឺលោក Adrian Smith បានបុកពោះយ៉ាងខ្លាំង ហើយគិតថា ខ្លួនប្រហែលជាគ្នាន
ជីវិតទៀតទេ ខណៈដែលរថយន្ដម៉ាក SUV បានបោះពួយលឿនស្លេវ ចូលទៅក្នុងបន្ទប់ ម៉ូ
តែល របស់ពួកគេកំពុងគេង។



រឿងរ៉ាវនេះ បានកើតឡើង នៅក្នុងតំបន់ Teledo រដ្ឋ Ohio សហរដ្ឋអាមរិក នៅពេលអ្នកបើក
បររថយន្ដ គឺលោក Thomas Wallace វ័យ ៣២ឆ្នាំ បានបាត់បង់ការគ្រប់គ្រង ក្នុងការបើករថ
យន្ដ ហើយមកបុកបន្ទប់ម៉ូតែល (បន្ទប់សណ្ឋាគារ សម្រាប់អ្នកដំណើរកំសាន្ដ) បែបនេះ។

Rochelle Watson មានផ្ទៃពោះ ៨ខែ

ក្រុមប៉ូលីស បាននិយាយថា លោក Thomas បានបុករថយន្ដពីរផ្សេង នៅតាមដងផ្លូវ ហើយ
ក៏ភ័យស្លន់ បានជិះឆ្លងកាត់ភ្លើងចរាចរណ៍ពណ៌ក្រហម រូចក៏បន្ថែមល្បឿនយ៉ាងលឿន មក
បុកបន្ទប់ម៉ូតែលតែម្ដង។



ប៉ូលីសបាន បន្ថែមថា វាជាសំណាដែរ ដែលមិនបណ្ដាលអោយមនុស្សក្នុងម៉ូតែល មានរបួស
ជាពិសេស ស្រ្ដីដែលមានផ្ទៃពោះ ៨ ខែនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បន្ទប់បី ត្រូវបាន
បាក់បែកផងដែរ។ ​នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable man car USA