CamNews

ប្លែកៗ 

សួនមួយកន្លែង នៅតែមានភ្ញៀវទេសចរ ចូលអង្គុយលេងច្រើន បើទោះជាមានសាកសព មនុស្សពីរនាក់ក្បែរនោះ

 
គ្រោះថ្នាក់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា មានអ្នកទេសចរ    បានទូរសព្ទទៅក្រុមប៉ូលីស ដោយគេបានប្រទះឃើញសាកសព
មនុស្សដេកស្លាប់ នៅតាមមាត់ទន្លេ ចំនួនពីរ ក្នុងនោះគឺមានបុរសម្នាក់ និងស្រ្ដីម្នាក់។




រឿងរ៉ាវនេះ បានកើតឡើងនៅឯសួនមួយកន្លែង នៃមាត់ទន្លេ Jesus Green ទីក្រុង Cambri
dge ប្រទេសអង់គ្លេស។ ក្នុងរូបភាពដដែលនេះ ​​ អ្វីដែលធ្វើអោយមនុស្ស ជាច្រើនមានការ
ភ្ងាក់ផ្អើល និងងឿងឆ្ងល់គឺ គេមានឃើញមនុស្សស្លាប់នៅទីនេះ តែហេតុអ្វីបាន ជាមានភ្ងៀវ
ទេសចរ   ចូលទៅអង្គុយលេង  យ៉ាងសប្បាយនៅទីនោះទៀត? ឬមួយ ពួកគេមិនដឹង?



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីស នៅមិនទាន់ដឹងពីអត្ដសញ្ញាណ អ្នកស្លាប់ទាំងពីរនោះ
ទេ ហើយការសន្និដ្ឋាន ដែលនាំអោយមានមូលហេតុ នៃការស្លាប់របស់អ្នកទាំងពីរ ក៏នៅមិន
ទាន់ប្រាកដដែរ។ តែជំហ៊ានដំបូង គឺថា អ្នកទាំងពីរអាចស្លាប់ដោយសារគ្រឿងស្រវឹង និងមាន
ការលេបថ្នាំបន្ថែម  មិនតែប៉ុណ្ណោះ ពួកគេ បានស្ថិតនៅក្រោមកំដៅ ដែលមានសីតុណ្ហភាព
ខ្ពស់ទៀតផង។

ជាមួយគ្នានេះផងដែរ ក៏មានបុរសម្នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី
ជួយសង្រ្គោះបន្ទាន់ ដែលគឺជឿថា បុរសនោះ ជាក្រុមរបស់អ្នកស្លាប់ ពីរនាក់ខាងលើ៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable dead' woman man UK