CamNews

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅហ្វីលីពីនកើនឡើង ដល់១,១០០នាក់និងបាត់ខ្លួន ១,០៧៩

ចំនួនអ្នកស្លាប់ក្នុងខ្យល់ព្យុះត្រូពិចឈ្មោះ វាស៊ី ដែលបានវាយប្រហារមកលើភាគខាងត្បូង
ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរសប្តាហ៍មុនបានកើនឡើងដល់១,១០០នាក់ហើយនៅក្នុង
ថ្ងៃសៅរ៍នេះ ជាមួយនិងអ្នកបាត់ខ្លួនពាង ១,០៧៩នាក់ទៀត។

គិតរហូតមកដល់ថ្ងៃសៅរនេះចំនួនប្រជាជនដែលប៉ះពាល់ដោយសារខ្យល់ព្យុះនេះបានកើន
ឡើងដល់ ៦៩៥,១៩៥នាក់ ដែលមកពីគ្រួសារចំនួន ១០៨,៧៩៨ នៅក្នុងខេត្តចំនួន១៣ដែល
ស្ថិតនៅក្នុងភាគខាងត្បូង ហើយការប៉ាន់ស្មានការបំផ្លិចបំផ្លាញទៅលើហេដ្ឋារចនាសម្ពន្ធ័,
កសិកម្ម និងអាគារសាលារៀនគិតជាទឹកប្រាក់ប្រមាណ ១ពាន់លាន បេស៊ូ ស្មើរ ២២.៩៤
លានដុល្លា។

ការស្វែងរកជនរងគ្រោះនៅតែបន្តនៅក្នុងតំបន់ដែលមានផលប៉ះពាល់ខ្លាំងក្លា ដោយកង
កំលាំងយោធា,ប៉ូលិស និងអាជ្ញាធររបស់ហ្វីលីពីន៕

ដោយ វឌ្ឍនា

Tags: deathstormphilippinemissing