CamNews

ចំនួនអ្នកស្លាប់ដោយសារការលិចកប៉ាល់នៅឥណ្ឌូនេស៊ី កើនឡើងដល់៩៥នាក់

ចំនួនអ្នកស្លាប់ដោយសារការលិចកប៉ាល់ដឹកជនភៀសខ្លួនខុសច្បាប់ដែលបានលិចនៅក្នុង
សមុទ្រនៃឆ្នេរ ព្រីជី ខាងកើតកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៩៥នាក់
ហើយ, នេះបើតាមសំដីរបស់អាជ្ញាធរប៉ូលីសដែលបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញ
នេះ។
អ្នកនាំពាក្យរបស់ស្នងការប៉ូលីសឥណ្ឌូនេស៊ីម្នាក់ឈ្មោះ សោដ យូស្មាន បាននិយាយថា
"ចំនួនអ្នកនៅលើកប៉ាល់ក្នុងពេលលិចមានចំនួនសរុប ២១៥នាក់, ហើយក្នុងនោះអ្នកដែល
នៅរស់មានចំនួន៤៩នាក់, ស្លាប់ ៩៥នាក់ និងបន្តបាត់ខ្លួន ៦១នាក់។"
គាត់ក៏បានបន្ថែមទៀតថា ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ទាប់ពីការលិច
កប៉ាល់នេះ ដែលពួកគេជាប់ចោទទៅលើច្បាប់អន្ទោប្រវេស។
ជនភៀសខ្លួនខុសច្បាប់តាំងនោះគឺជាអ្នកដែលទៅរកការងារធ្វើនៅប្រទេសអូស្រ្តាលី ហើយ
ពួកគេមកពីប្រទេសនៅក្នុងឧបទ្វីបកណ្តាល និងអាហ្គានីស្ថាន៕

ដោយ វឌ្ឍនា

Tags: shipindonesiadeathsank