CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយបាក់រលំ សំណង់អាគារ ផ្សារទំនើប អ្នកស្លាប់កើនដល់ ៥១ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាល្ងាចម្សិលមិញនេះ  ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិន
ហួរ បានចេញផ្សាយអត្ថបទអោយដឹងថា  ចំនួនអ្នកស្លាប់បាត់បង់ជីវិត  ក្រោយពីមានករណី
ដួលរលំបាក់សំណង់អាគារផ្សារទំនើបមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Riga ប្រទេស
Latvia នោះ បានកើនឡើងដល់ ៥១ នាក់ហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជី
វិតទាំង ២១ នាក់នោះ ក្នុងនោះ រួមមាន មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់ផងដែរ ។​​  គួររំឭកដែរថា
ជាមួយនឹងសោកនាដកម្មរលំបាក់សំណង់អាគារផ្សារទំនើប Maxima ស្ថិតនៅក្នុងក្រុងលើក
នេះ បានកើតឡើងកាលពីវេលាល្ងាច ថ្ងៃព្រហស្បត្តិ៍ ម្សិលម្ងៃនេះ។

ដោយឡែក   មិនទាន់ច្បាស់នៅឡើយនោះទេ  ថាតើ   មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅ
ក្រោមគំនរថ្មបាក់រលំទាំងនេះ   ស្របពេលដែលកិច្ចអន្តរាគមន៍  ក្នុងការសង្គ្រោះបន្ទាន់ ក្នុង
ការរុករកស្វែងរកអ្នករស់រានមានជិវិតនៅតែបន្តមាននៅឡើយ។

គួររំឭកផងដែរថា    មូលហេតុដែលនាំអោយមានការបាក់រលំដំបូងអាគា រ មុននឹងមានការ
បាក់រលំសំណង់អាគារផ្សារទំនើបមួយនេះនោះ  ពុំទាន់បានដឹងច្បាស់នៅឡើយទេ   តែបើ
តាមការសន្និដ្ឋាន  ជាជំហានដំបូង   ថាអាចបណ្តាលមកពី  ការសាងសង់ខុសបច្ចេកទេស
ទាក់ទិនទៅនឹង ការស្ថាបនាឡើងសួនច្បារ ដែលពោរពេញទៅដោយរុក្ខជាតិ និងដើមឈើ
នៅផ្នែកខាងលើនៃសំណង់អាគារផ្សារទំនើបមួយនេះ  តែទោះជាយ៉ាងណា    ការតាមដាន
ស៊ើបអង្កេតរកមូលហេតុពិតនៃតែបន្តមាននៅឡើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Latvia Supermarket Riga Dead Collapse